Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 នៅសុខៗ សាវិន ហ្វីលីព សារភាពត្រង់ៗស្រឡាញ់តារាវ័យក្មេង ២ រូបនេះខ្លាំង រហូតធ្លោយចង់ធ្វើរឿងនេះ
តារា

នៅសុខៗ សាវិន ហ្វីលីព សារភាពត្រង់ៗស្រឡាញ់តារាវ័យក្មេង ២ រូបនេះខ្លាំង រហូតធ្លោយចង់ធ្វើរឿងនេះ

អត្ថបទដោយ​៖ បេប៊ី វិច្ឆិកា ១៦, ២០២១

តារាសម្ដែងជើងចាស់ លោក សាវីន ហ្វីលីព ត្រូវបានគេដឹងថា ក្រៅពីអាជីពជាតារាសម្តែង លោកក៏បានបើកផលិតកម្មផ្ទាល់ខ្លួនផងដែរផងដែរ។ ថ្មីៗនេះ តារាប្រុសរូបនេះ បានប្រកាសសារភាពជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា លោកពិតជាស្រឡាញ់ចូលចិត្តតារាវ័យក្មេងពីររូប គឺតារាសម្ដែង ប្រុសខួច និង សេង រដ្ឋា ពេញបេះដូង។

ក្រៅពីបង្ហាញនូវក្ដីស្រឡាញ់លើតារាប្រុសស្រីវ័យក្មេងខាងលើ ក្នុងនោះលោក សាវិន ហ្វីលីព ថែមទាំងបានលើកឡើងទៀតថា លោកចង់ឱ្យពួកគេទាំងពីរសម្ដែងជាមួយគ្នាក្នុងវីដេអូបែបស្នេហារ៉ូមែនទិក ដែលជារឿងលោកតែងនិពន្ធផ្ទាល់ដៃទៀតផង។

តារាជើងចាស់ សាវិន ហ្វីលីព បានរៀបរាប់ថា ៖ «ខ្ញុំចង់ឱ្យតារាល្បីវ័យក្មេងទាំង ២ នាក់នេះសម្ដែងរួមគ្នាក្នុងវីដេអូបែបស្នេហារ៉ូមែនទិកមួយនៅ Resort លើកំពូលភ្នំមួយ ជារឿងខ្លីដែលខ្ញុំសរសេរផ្ទាល់ដៃ… ខ្ញុំស្រឡាញ់ចូលចិត្តតារាទាំង ២ នាក់នេះពេញបេះដូង»។

យ៉ាងណាមិញ សាវិន ហ្វីលីព ទោះជាបានប្រកាសជាសាធារណៈចង់ហៅតារាប្រុសស្រីវ័យក្មេងទាំងពីរខាងលើមកសម្ដែងរឿងប្រភេទស្នេហាបែបផ្អែមល្ហែមក្តី តែតារាសម្តែងជើងចាស់រូបនេះ មិនបានបញ្ជាក់ពីចំណងជើង ឬ ដំណើរសាច់រឿងយ៉ាងណាខ្លះនោះឡើយ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
អត្ថបទក្រុមហ៊ុន

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ!

វិច្ឆិកា ២៥, ២០២៣
អត្ថបទក្រុមហ៊ុន

ស្វាគមន៍ការមកដល់ផលិតផលលំដាប់ពិភពលោក ហុងដា Giorno+ (ជីអរណូផ្លឹស) មកកាន់ប្រទេសកម្ពុជា នាំចូលដោយក្រុមហ៊ុន អិន

វិច្ឆិកា ២២, ២០២៣
អត្ថបទក្រុមហ៊ុន

វេទិកាសុខភាព ឆ្នាំ ២០២៣ របស់មន្ទីរពេទ្យ Bumrungrad ៖ ការរួមបញ្ចូលអ្នកជំនាញលំដាប់ពិភពលោកជាមួយនឹងការលើកកម្ពស់សុខភាពផ្ទាល់ខ្លួន

វិច្ឆិកា ២២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់