
ក្រោយផ្ទុះសង្ស័យ JJ និង សង្សារ បែកស្នេហ៍ខំសាង ៥ ឆ្នាំ ពេលនេះធ្លាយការពិតច្បាស់ៗហើយ
កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកហើយលើបណ្ដាញសង្គមនៅពេលនេះ សម្រាប់គូស្នេហ៍តារាប្រុស JJ និង គូសង្សាររាតារាស្រីតូចច្រឡឹង Thanaerngnin ដោយមហាជនសង្ស័យថាកំពុងតែប្រេះឆាគ្នា ព្រោះមួយរយៈចុងក្រោយនេះហាក់បាត់ឆ្ងាយពីបណ្ដាញសង្គម ពោលគឺពុំដែលឃើញគូស្នេហ៍មួយគូនេះបង្ហោះរូបជាមួយគ្នាដូចកាលមុនឡើយ។
ទាក់ទងគ្នាអស់រយៈពេល ៥ ឆ្នាំ គ្មានថ្ងៃណាមួយដែលគូស្នេហ៍មួយគូនេះនៅឆ្ងាយពីគ្នាឡើយ ក៏ប៉ុន្តែថ្មីៗនេះស្រាប់តែធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យ និង ភ្ញាក់ផ្អើលបន្ទាប់ពីតារាស្រី Thanaerngnin លុបរូបភាពស្វីតៗដែលធ្លាប់ថតជាមួយតារាប្រុស JJ ចេញពីគណនីអ៊ីនស្ត្រាក្រាមរបស់ខ្លួនអស់នោះ។
ដូចគ្នានោះ មិនថាវីដេអូ ឬ រូបភាពដែលធ្លាប់មានជាមួយគូសង្សារ តារាស្រីស្រស់រូបនេះបានលុបអស់គ្មានសល់ ដែលជាហេតុធ្វើឱ្យគេយល់ថាសម្ពន្ធភាពអ្នកទាំងពីរប្រហែលអាចមានរឿងអ្វីកើតឡើងហើយ។
ខណៈពេលព័ត៌មានកំពុងតែក្តៅ ស្រាប់តែថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ មហាជនបែរជាឃើញពួកគេទាំងពីរកាន់ដៃគ្នាទៅរួមទុកអាហារយ៉ាងស្វីតនៅហាងមួយកន្លែង។ ជាមួយនឹងរូបភាពនោះ ត្រូវបានចែករំលែកគ្នាពេញបណ្ដាញសង្គម ដែលពេលនេះមហាជនអាចធូរចិត្តបានហើយថា ពួកគេពុំមានរឿងបែកបាក់គ្នាឡើយ នេះប្រហែលជាពួកគេទាំងពីរមិនចង់បង្ហោះរូបភាពរួមគ្នាដើម្បីទុកពេលវេលាផ្ទាល់ខ្លួនខ្លះប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្ដី យើងក៏ពុំអាចសន្និដ្ឋានបានច្បាស់នោះដែរ ដរាបណាពុំទាន់មានការបកស្រាយពីសាមីខ្លួននោះ៕