កំពុងមានឈ្មោះល្បីរន្ទឺ សុខៗ តន់ ចន្ទសីម៉ា ស្រាប់តែទម្លាយរឿងអតីតកាលមួយ ផ្អើលគេឯង
ក្រោយពីបោះជំហានក្នុងវិស័យសិល្បៈ តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា កាន់តែលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង ស្ទើរតែគ្រប់ទម្រង់តែម្តង។ ទោះជាទើបសាងកេរ្តិ៍ឈ្មោះជាតារាម្រៀងរយៈពេលខ្លីក៏ពិតមែន តារាចម្រៀងស្រីជាគ្រាប់ពេជ្រប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាងវ៉ាត់ត្រា រូបនេះ មានសន្ទុះគាំទ្រសឹងគ្រប់បទចម្រៀងដែលនាងបានបកស្រាយកន្លងមកផងដែរ។
ដោយឡែក បើរំឭកមុននឹងបោះជំហានចូលក្នុងវិស័យសិល្បៈ ដោយការប្រកួតកម្មវិធី The Voice Cambodia នោះ កញ្ញា តន់ ចន្ទសីម៉ា ក៏ធ្លាប់មានឈ្មោះល្បីរន្ទឺទូទាំងប្រទេសកាលពីនៅរៀន ទៅលើផ្នែកស្មូត ដោយនាងជាគឺអតីតសិស្សជ័យលាភីស្មូតកំណាព្យលេខ ១ ប្រចាំខេត្តតាកែវ ទៀតផង។
លើសពីនោះ ថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា រូបនេះ ក៏បានបង្ហោះឱ្យដឹងថា នាងបានចូលរៀនតាំងពីអាយុ ៥ ឆ្នាំ ពោលគឺតាំងពីមិនទាន់គ្រប់អាយុចូលរៀនថ្នាក់ទី ១ ប៉ុន្តែគ្រូព្រមទទួលឱ្យចូលរៀន ក៏ព្រោះទេពកោសល្យពីកំណើតមួយ នោះគឺទេពកោសល្យច្រៀងនេះឯង។
កញ្ញា តន់ ចន្ទសីម៉ា បានបង្ហោះរូបកាលពីអាយុ ៥ ឆ្នាំ ព្រមទាំងរៀបរាប់ថា ៖ «កាលអាយុ ៥ ឆ្នាំ ខ្ញុំទៅសាលាជាមួយបងស្រី ខ្ញុំយំចង់ចូលរៀន កាលនោះសាលាមិនទាន់ទទួលទេ ព្រោះមិនគ្រប់អាយុ ទទួលត្រឹមអាយុ ៦ ឆ្នាំ តែនៅពេលដែលខ្ញុំយំពេកអ្នកគ្រូសួថា ចង់រៀននឹងចេះអីខ្លះ? ហើយខ្ញុំក៏ឆ្លើយថាចេះច្រៀង អ្នកគ្រូក៏ឱ្យច្រៀង ហើយអ្នកគ្រូឃើញច្រៀងបានល្អ រួមនឹងភាពក្លាហាន ក៏សម្រេចចិត្តទទួល? សួរបងប្អូនទាំងអស់គ្នាវិញចូលរៀននៅអាយុប៉ុន្មានដែរ?»៕