
Jang Ki Yong ឆ្លងកាត់ព្យុះភ្លៀងជិត ១០ ឆ្នាំ ទើបមកល្បីរន្ទឺពេលសម្តែងប៉ះ Song Hye Kyo ដៃគូក្នុងក្តីស្រមៃ
Jang Ki Yong តារាសម្តែងរូបសង្ហាប្រចាំក្រុមហ៊ុន YG ដែលបានបោះជំហានចូលសិល្បៈតាំងពីឆ្នាំ ២០១២ ដោយផ្តើមចេញពីអ្នកបង្ហាញម៉ូដមួយរូប។
រយៈពេលជាង ៩ ឆ្នាំលើវិថីសិល្បៈមួយនេះ Jang Ki Yong ហាក់ពុំទាន់មានភាពលេចធ្លោនៅឡើយក្នុងវិថីមួយនេះ បើទោះបីជាគេបានដំណែងតួឯកក្នុងរឿងជាច្រើនក្តី។
យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែតារាប្រុសរូបនេះត្រូវបានផ្ទុះកក្រើកការចាប់អារម្មណ៍ជាខ្លាំង ក្រោយបានចាប់ដៃគូសម្តែងជាមួយតារាស្រីជើងចាស់ «Now We Are Breaking Up» របស់ប៉ុស្តិ៍ SBS។ សាច់រឿងមួយនេះ បានធ្វើឱ្យ Jang Ki Yong ហាក់រសាត់អណ្តែតកេរ្តិ៍ឈ្មោះល្បីជាខ្លាំង ដោយវាជារឿងដំបូងរបស់លោកដែលទទួលបានការ Rating ខ្ពស់រហូតដល់ ៨.៤ និង មានអ្នកទស្សនាច្រើនបំផុតគ្រាន់តែចេញភាគដំបូង។
មិនត្រឹមតែប៉ុណ្ណោះ Jang Ki Yong បានកើនអ្នកគាំទ្រជាច្រើននាក់ជុំវិញពិភពលោក ដោយទាញបានអ្នកតាមដានកើនដល់ ៣.៥ លាននាក់នៅលើ Instagram ហើយបានស្ថិតនៅ Trending លំដាប់ទី ២ នៅលើ Twitter និង កូរ៉េខាងត្បូង ខណៈពេលដៃគូរបស់លោក គឺនាង Song Hye Kyo ស្ថិតនៅលេខរៀងទី ១ ផ្នែកតារាសម្តែង៕