
ព្រោះស្រឡាញ់គេ! Tono ប្តូរផ្តាច់ជិះម៉ូតូរាប់គីឡូពីបាងកកទៅខេត្តឆ្ងាយ ដើម្បីធ្វើរឿងនេះដល់គ្រួសារ Nychaa
ជារឿយៗ តារាប្រុស Tono និង តារាស្រី Nychaa ហាក់បីបិទបាំងពីទំនាក់ទំនងរបស់អ្នកទាំងពីរឱ្យមហាជនបានដឹងនោះទេ ទាំងភាពស្និតស្នាល ការបារម្ភ និង ភាពផ្អែមល្ហែមចំពោះគ្នា តែងតែបង្ហាញឱ្យអ្នកគាំទ្រឃើញជានិច្ច។ ជាពិសេស គ្រួសារទាំងសងខាងក៏បានដឹងឮហើយដែរ ពីទំនាក់ទំនងស្នេហ៍របស់អ្នកទាំងពីរ។
ដោយឡែក អ្វីដែលកាន់តែមហាជនស្ងើចសរសើរនោះ គឺតារាប្រុសលោក Tono មិនត្រឹមតែស្រឡាញ់ Nychaa តែម្នាក់នោះទេ តែលោកហាក់បីដូចជាយកចិត្តចំពោះគ្រួសារខាងស្រីណាស់។ ជាក់ស្តែង តារាប្រុសរូបនេះសុខចិត្តជិះម៉ូតូរាប់រយគីឡូម៉ែតពីបាងកក ទៅខេត្តឈាងម៉ៃ ភាគខាងត្បូងប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខលោកយាយលោកតារបស់តារាស្រី Nychaa ដោយលោកបានបង្ហោះរូបភាពធ្វើដំណើរភ្ជាប់ជាមួយខេបសិនថា ៖ «ក្តីស្រឡាញ់ក៏បានផ្តល់ចំពោះគ្នាហើយ មិនដែលលាក់លៀម ឬ ឈប់ស្នេហ៍ឡើយ វាកាន់តែរីកស្គុសស្គាយម្តងបន្តិចៗ កាន់តែយូរកាន់តែចងរឹតឱ្យរឹងមាំតែម្តងចំណងស្នេហ៍មួយនេះ»។
ជាមួយគ្នានោះដែរ តារាស្រី Nychaa ក៏បានចូលមកខមមិនឆ្លើយតបទៅកាន់ការបង្ហោះរបស់លោក Tono ថា ៖ « គួរឱ្យស្រឡាញ់ណាស់ អគុណណាស់»។ យ៉ាងណាមិញ អ្វីទាំងនេះហើយដែលមហាជនចង់ឃើញ និង បន្តគាំទ្រនូវចំណងស្នេហ៍របស់អ្នកទាំងពីរបន្តទៀត៕
ប្រភព៖ daradaily