ស្រឡាញ់ Taeyeon ខ្លាំងពេក Jeon Somi រៀបគម្រោងជាង ១ ឆ្នាំ ដើម្បីធ្វើរឿងមួយនេះឱ្យ
ស្រីស្រស់កូនកាត់ Jeon Somi តារាចម្រៀងទោលដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ជាពិសេសតាមរយៈបទចុងក្រោយរបស់នាង «XOXO» កំពុងអង្រួនឆាកតន្ត្រីកូរ៉េខាងត្បូងមិនស្ទើរទេ។
ថ្មីៗនេះ Somi បានចូលរួមធ្វើបទសម្ភាសក្នុងកម្មវិធីមួយ ហើយបាននិយាយបង្ហើបពីតារាក្នុងដួងចិត្តរបស់នាង នោះគឺ Taeyeon សមាជិកក្រុម Girls’ Generation។
Somi បានរៀបរាប់ថា ៖ «អំឡុងពេលនាងនៅជាសមាជិកក្រុម I.O.I នាងធ្លាប់បានជួបរៀមច្បង Taeyeon ហើយគាត់បាននិយាយរាក់ទាក់ និង លើកទឹកចិត្តដល់នាង ជាពិសេសគឺគាត់បាននិយាយថា គាត់ជាអ្នកគាំទ្រខ្ញុំមួយរូប ដែលធ្វើឱ្យខ្ញុំរំភើបជាខ្លាំង។ ហេតុដូចនេះដើម្បីតបស្នងអរគុណដល់គាត់ ខ្ញុំបានសម្រេចចិត្តចេញបទចម្រៀងទោលដំបូងរបស់ខ្ញុំ គឺនៅថ្ងៃខួបកំណើតរបស់គាត់ ហើយបទចម្រៀងមួយបទនោះគឺបទ Birthday ដោយខ្ញុំបានត្រៀមវាអស់រយៈពេលជាង ១ ឆ្នាំ»។
«ហើយដើម្បីឱ្យរៀមច្បង Taeyeon កាន់តែភ្ញាក់ផ្អើល ខ្ញុំបានយកបទចម្រៀងរបស់គាត់ដែលចំណងជើងថា Happy មកបូកជាមួយចម្រៀងរបស់ខ្ញុំក្នុង Playlist ឱ្យចេញ Happy Birthday មុននឹងបង្ហោះជូនពរថ្ងៃខួបកំណើតដល់គាត់។ ការធ្វើនេះគឺដើម្បីបង្ហាញពីការស្រឡាញ់ គាំទ្ររបស់ខ្ញុំចំពោះគាត់ និង ដើម្បីអរគុណដល់គាត់ដែលគាំទ្រ និង លើកទឹកចិត្តខ្ញុំកន្លងមក ដោយខ្ញុំមិនចង់អរគុណគាត់ត្រឹមតែមាត់តែមួយម៉ាត់ទេ ខ្ញុំចង់ឱ្យទង្វើទាំងនេះបញ្ជាក់ឱ្យកាន់តែឃើញច្បាស់វិញ»៕
ប្រភព៖ Kpop