
ធ្លាប់ឃើញតារាៗ ៨ ដួងនេះស្រស់ស្អាត តែបើមើលបងប្អូនបង្កើតពួកគេវិញ ម្នាក់ៗស្អាតមិនណយទេ
ជារឿយៗមហាជនធ្លាប់តែចាប់អារម្មណ៍ និងមានការសរសើរខ្លាំង ពីតារាប្រុសស្រីខ្មែរ មានរូបសម្រស់មុខមាត់ស្រស់ស្អាតៗរូបសង្ហាៗ ប៉ុន្តែបើក្រឡេកទៅចាប់អារម្មណ៍បងប្អូនបង្កើតរបស់ពួកគេវិញ ក៏ស្រស់ស្អាតខ្លាំងគួរឱ្យសរសើរផងដែរ។
ថ្ងៃនេះ « ប្រជាប្រិយ» នឹងនាំប្រិយមិត្តមកមើលពីរូបសម្រស់របស់បងប្អូនបង្កើតតារាប្រុសស្រីខ្មែរចំនួន ៨ ដួង ដែលមានរូបសម្រស់ស្រស់ស្អាតរូបសង្ហា និងមានស្ទីលលេងខ្លួនទាក់ទាញមិនចាញ់នឹងអ្នកសិល្បៈប៉ុន្មាននោះដែរ។ ចង់ដឹងថាបងប្អូនបង្កើតរបស់តារាខ្មែរ ៨ ដួងនេះ មានមុខមាត់បែបណា ឬស្រស់ស្អាតយ៉ាងណានោះ សូមតាមដានខាងក្រោម៖
១. ស៊ីន យូប៊ីន
តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ មានប្អូនស្រីម្នាក់ ដែលគេចាប់អារម្មណ៍ឃើញថាមានមុខមាត់ស្រស់ស្អាត គួរឱ្យស្រលាញ់ និងមានស្ទីលលេងខ្លួនស្រស់ស្អាតមិនចាញ់បងស្រីដែលជាតារាប៉ុន្មាននោះទេ។
២. ម៉ាក់ សែនសូនីតា
តារាស្រីរូបនេះ មានបងប្អូនបង្កើតចំនួន ៤ នាក់ ដែលនាងជាបងស្រីច្បង ហើយប្អូនស្រីទាំង ៣ នាក់របស់នាង ក៏មានមុខមាត់ស្រដៀង និងស្រស់ស្អាតមិនចាញ់នាងនោះដែរ។
៣. ឈិត សុវណ្ណបញ្ញា
តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា មានបងប្អូនបង្កើតចំនួន ៥ នាក់ ស្រី ៣ នាក់ និង ប្រុស ២ នាក់ ហើយកញ្ញាជាកូនទី ២។ ប្អូនស្រីទី ៣ ទី ៤ និង ប្អូនប្រុសពៅរបស់កញ្ញា ក៏ធ្លាប់ជាអតីតសិល្បករ-ការិនីផងដែរ។ ដោយឡែកក្រឡេកឬទៅមើលសម្រស់បងប្អូនរបស់កញ្ញា ឈិត សុវណ្ណបញ្ញា សុទ្ទតែស្រសស្អាត និង ស្រស់សង្ហា។
៤. អ៊ីវ៉ា
ចំពោះតារាចម្រៀងស្រីរូបនេះវិញ មានប្អូនស្រីភ្លោះម្នាក់ ដែលតែងទទួលបានការចាប់អារម្មណ៍ជាមួយរូបសម្រស់ប្អូនស្រីរបស់នាង ដែលពិតជាមានមុខមាត់ស្រស់ស្អាត និងដូចនាងខ្លាំង។
៥. សុខ សោម៉ាវត្តី
តារាសម្ដែងស្រី សុខ សោម៉ាវត្តី មានប្អូនស្រី ២ នាក់ ដែលចាប់អារម្មណ៍ឃើញថា សុទ្ធតែមានរូបសម្រស់ស្រស់ស្អាត មិនចាញ់តារាក្នុងសិល្បៈនោះទេ។
៦. សិទ្ធី នីកា
តារាសម្ដែងស្រីរូបនេះ ក៏មានប្អូនស្រីបង្កើតម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់មិនចាញ់បងស្រីផងដែរ។
៧. គឹម សីហា
តារាប្រុសរូបនេះ ក៏មានប្អូនស្រីម្នាក់ ដែលត្រូវជាប្អូនស្រីថៃ្លរបស់ អ្នកនាង គង់ ចាន់ស្រីមុំ ហើយក៏មានរូបសម្រស់មិនណយដែរ មុខមាត់ស្រស់ស្អាត និង ស្ទីលលេងខ្លួនទាក់ទាញខ្លាំង។
៨. នី រតនា
តារាចម្រៀងប្រុសរូបនេះ ក៏ធ្លាប់បង្ហាញប្អូនប្រុសម្នាក់របស់ខ្លួន ដែលមើលទៅមានរូបរាង មុខមាត់ ស្រស់សង្ហាមិនខុសពីបងប្រុសផងដែរ៕