យ៉ូយៗ! អ្នកម៉ាក់អភិជន ២ រូបនេះ ជាតារាខ្មែរដំបូងលេងស្ទីលអាវម៉ូដចំ-ហ.ចង្អូ.រ-ទ្រូ-ង រំជួលអារម្មណ៍ហ្វេន
សិល្បការិនីដ៏ស្រស់សោភាពីររូបគឺតារាសម្ដែង គង់ ចាន់ស្រីមុំ និង តារាចម្រៀង ពេជ្រ សូលីកា ដែលមហាជនស្គាល់ច្បាស់គឺជាអ្នកម៉ាក់សម័យថ្មីនោះ កំពុងធ្វើឱ្យមហាជនដាក់ក្រសែភ្នែកសម្លឹងមិនដាច់ បន្ទាប់ពីអ្នកទាំងពីរ ស្រាប់តែរំលេចខ្លួនជាមួយនឹងម៉ូដអាវចំហល្វែងលើដែលកំពុងពេញនិយម ពោលគឺខុសតែពណ៌ប៉ុណ្ណោះ។
ធម្មតាអ្នកម៉ាក់វ័យក្មេងទាំងពីររូបខាងលើនេះ ត្រូវបានមហាជនចាត់ទុកជាអ្នកសិល្បៈដែលចូលចិត្តស្ទីលតុបតែងខ្លួនប្លែកទាន់សម័យតាមបែបផែនរៀងៗខ្លួនបំផុត ដោយឡែកលើកនេះ អាចនិយាយបានថាពិតជាចៃដន្យ ដោយតារាចម្រៀងស្រីរាងតូចច្រឡឹង ពេជ្រ សូលីកា បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជាមួយនឹងអាវពណ៌ខ្មៅម៉ូដចំហសម្រស់ល្វែងលើយ៉ាងទាក់ទាញកាលពីពេលថ្មីៗកន្លងទៅ។
ស្រាប់តែមិនយូរប៉ុន្មានថ្មីៗនេះ គេក៏ឃើញអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនីផេកផ្លូវការរបស់នាងដែរ ជាមួយនឹងម៉ូដអាវទាន់សម័យខាងលើដូចគ្នាបេះបិទនឹងម៉ូដរបស់តារាចម្រៀង ពេជ្រ សូលីកា ខុសតែពណ៌ប៉ុណ្ណោះ។
យ៉ាងណាមិញ ការបង្ហាញខ្លួនជាមួយម៉ូដអាវកាលីបទាន់សម័យតែមួយ រវាងអ្នកម៉ាក់ដ៏ហាយសូរ គង់ ចាន់ស្រីមុំ និង ពេជ្រ សូលីកា នេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និង ចាប់អារម្មណ៍មិនស្ទើរឡើយ៕
ឈុតដូចគ្នាលើកមុន៖