
ក្រោយ មាន សូនីតា ដាក់ចំៗថា សេង មង្គល ជាបែបនេះជាមួយខ្លួន ស្រាប់តែអ្នកគាំទ្រ សេង មង្គល និយាយបែបនេះឱ្យវិញ
កាលពីពេលថ្មីកន្លងទៅនេះ មហាជនអ្នកគាំទ្រតារាសម្តែង និង ពិធីកររូបសង្ហា សេង មង្គល កំពុងតែមានការចាប់អារម្មណ៍ខ្លាំង ពីទំនាក់ទំនងស្និទ្ធស្នាលហាក់លើសពីមិត្តរបស់លោក និង ពិធីការិនីកំពូលសម្រស់កញ្ញា ហ៊ិន ចាន់នីរ័ត្ន។
លើសពីនោះ ស្របពេលកំពុងលេចឮដំណឹងស្នេហ៍រវាងលោក សេង មង្គល និង កញ្ញា ហ៊ិន ចាន់នីរ័ត្ន នោះ ស្រាប់តែរាជិនីក្រមា កញ្ញា មាន សូនីតា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពេលចូលរួមកម្មវិធី Mister Cambodia 2021 កន្លងទៅ ដោយភ្ជាប់ពាក្យថា ៖ «ដៃគូចាស់» ដែលបានធ្វើឱ្យមហាជនមួយចំនួនមានចម្ងល់ ពីទំនាក់ទំនងរវាងអតីត Freshie Girl ទាំង ២ រូប តើលោក សេង មង្គល មានទំនាក់ទំនងអ្វីឱ្យច្បាស់ជាមួយកញ្ញា មាន សូនីតា នោះ?
ក្រឡេកទៅមើល fan page របស់ លោក សេង មង្គល ឯនោះវិញ ក្រោយពេលឃើញមានការបង្ហោះបែបនេះ ម្នាក់ៗក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងរវាងលោក សេង មង្គល និង កញ្ញា មាន សូនីតា ព្រមទាំងកញ្ញា ហ៊ិន ចាន់នីរ័ត្ន ដោយលើកយករូបភាពប៉ុន្មានសន្លឹកយកមកប្រៀបធៀប ព្រមទាំងសរសេរពាក្យយ៉ាងខ្លីថា ៖ «គួរតែយល់ហើយណ៎ ភាពខុសគ្នារវាងបេះដូង និង ដៃគូចាស់?»។ ក្នុងចំណុចនេះដែរ ហាក់ចង់បញ្ជាក់ថា លោក សេង មង្គល មានភាពស្និទ្ធស្នាលជាមួយកញ្ញា ហ៊ិន ចាន់នីរ័ត្ន ជាង កញ្ញា មាន សូនីតា។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងកញ្ញា មាន សូនីតា និង លោក សេង មង្គល ក៏មានមហាជនជាច្រើនបានលើកឡើងហើយថា អ្នកទាំង ២ មិនមានទំនាក់ទំនងអ្វីលើសពីមិត្តនោះឡើយ ហើយពាក្យថា ៖ «ដៃគូចាស់» ដែលរាជិនីក្រមា មាន សូនីតា បាននិយាយនោះ គឺគ្រាន់តែមានន័យក្នុងការងារប៉ុណ្ណោះ ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ធ្វើជាពិធីករ ពិធីការិនីរួមគ្នា និង មានដើមកំណើតនៃការចាប់ផ្តើមលើវិថីសិល្បៈពីក្រោមដំបូលតែមួយ៕