
ទីបំផុត! Boy Pakorn ចោលឈ្មោះ Single ហើយ សារភាពត្រង់ៗកំពុងទាក់ទងតារាចម្រៀង fayefayeye
កាលពីពេលថ្មីៗនេះ តារាប្រុស Boy Pakorn ទើបតែត្រូវបានមហាជនសង្ស័យថា លោកមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេងនាង fayefayeye ក្រោយធ្លាយរូបភាពស្និតស្នាលដើរលេងជាមួយគ្នានៅសមុទ្រ និង សួនសត្វនាពេលកន្លងមក។
ដោយឡែក នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ដើម្បីកុំឱ្យមហាជនមានការសង្ស័យយូរ ស្រាប់តែតារាប្រុសរូបនេះដាច់ចិត្តនឹងទម្លាយពីទំនាក់ទំនងរវាងលោក និង តារាចម្រៀងវ័យក្មេង fayefayeye ថា ៖ «លោកពិតជាមានទំនាក់ទំនងជាមួយនឹងនាងពិតមែន កន្លងមកដែលលោកចេញមុខបកស្រាយថាមិនមែន គឺខ្លាចប៉ះពាល់ដល់ខាងស្រី ព្រោះមិនទាន់បានព្រមព្រៀងគ្នាថាគួរតែបើកចំហបែបណានោះ តែពេលនេះព្រមព្រាងគ្នាហើយដែរ ហើយលោក និង គ្រួសារក៏បានជួប និង ស្គាល់គ្នាជាមួយគ្រួសារខាងស្រីហើយដែរ»។
យ៉ាងណាមិញ វាពិតជារឿងល្អមួយដែលអ្នកគាំទ្ររបស់លោកចង់ឮ ចង់ដឹងអស់រយៈពេលជាយូរមកហើយ ពេលនេះបេះដូងរបស់លោកមានម្ចាស់ហើយ មិននៅទំនេរឱ្យមហាជនមានការសង្ស័យទៀតនោះទេ៕
ប្រភព៖ nineentertain