
រន្ធ-ត់ Ah Gi ដេកស្តូកដាក់អុកស៊ីហ្សែន ពោលអស់សង្ឃឹមលុយមិនអាចជួយបានដូចដើម ក្រោយទៅវះកាត់កែ ត្រូវគ្រូពេទ្យរត់ចោល
អ្នកលេងបណ្ដាញសង្គម ដែលនិយមតាមដាន អ្នកលក់អនឡាញល្បីឈ្មោះ Ah Gi បានជ្រាបហើយថា មួយរយៈនេះ នាងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារតែការវះកាត់ដើមទ្រូងខុសបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពខ្លាំង។
ម្យ៉ាងវិញទៀត ក្រោយពេលវះកាត់រួច ថែមទាំងត្រូវបានគ្រូពេទ្យរត់ចោលមិនទទួលខុសត្រូវទៀត ដែលធ្វើឱ្យអការៈរបស់នាងមានការឈឺចាប់ខ្លាំងស្ទើរបាត់បង់ជីវិតរហូតសម្រេចទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសថៃ។
ដោយឡែកមកដល់ពេលនេះ អ្នកលក់អនឡាញរូបនេះ នៅតែមិនទាន់បានធូរស្បើយនៅឡើយ ថែមទាំងមានសភាពកាន់តែធ្ងន់ទៀត ដែលបានឃើញបណ្ដាញសង្គមរបស់នាង បង្ហោះរូបភាពនាងដេកស្ដូកស្ដឹងដាក់ខ្យល់អុកស៊ីហ្សែន ព្រមទាំងភ្ជាប់ជាមួយសារយ៉ាងគួរឱ្យស្រណោះខ្លាំង។ សារនោះ Ah Gi បានរៀបរាប់ថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹម ពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដើមបានទេ ពាក្យដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពេលនេះ ថា មុននឹងសម្រេចចិត្តវះកាត់អ្វីមួយ សូមគិតអោយច្បាស់សិន កុំឱ្យដូចខ្ញុំពេលនេះ»៕