
(វីដេអូ) អ្នកគាំទ្រផ្ទុះកំហឹង ក្រោយតារាចម្រៀងរ៉ក Sophia ហៅហ្វេន ឡើងឆាកនោ.មដាក់
រងការរិះគន់យ៉ាងចាស់ដៃ ចំពោះទង្វើមិនគប្បីរបស់សមាជិកក្រុម Brass Against តារាចម្រៀងស្រី Sophia Urista ដែលបានប្រើអាកប្បកិរិយាមិនល្អមិនខ្វល់ពីភ្នែកទស្សនិកជន អំឡុងពេលធ្វើការប្រគំតន្រ្តីលើឆាកដ៏អស្ចារ្យ នៅក្នុងមហោស្រពតន្ត្រីដ៏ល្បីល្បាញ Rockvile ដែលប្រារព្ធឡើងនៅ Daytona Beach រដ្ឋ Florida។
រឿងហេតុនេះគឺបានកើតឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ បើតាមប្រភពពី The Sun បានរៀបរាប់ឱ្យដឹងថា នៅពេលនោះ តារាចម្រៀង Sophia Urista បានអញ្ជើញអ្នកគាំទ្រស្ម័គ្រចិត្តឡើងមកលើឆាកសម្ដែង។
តាមរយៈវីដេអូឃ្លីបខ្លីបានបែកធ្លាយចែកចាយជាបន្តបន្ទាប់ ឃើញមានអ្នកគាំទ្របុរសម្នាក់បានឡើងលើឆាក ក្រោយមកនាងបានឱ្យបុរសម្នាក់នោះ ដាក់ខ្លួនដេកនៅខាងក្រោមចន្លោះជើងរបស់នាង ហើយបានទាញខោក្នុងចេញ រួចឈរនោមដាក់ចំកណ្តាលមុខអ្នកគាំទ្រម្នាក់នោះពេញទំហឹង។ ចំណែកឯបុរសម្នាក់នោះបានក្រោកឡើងវិញ ដោយគ្មានអារម្មណ៍អ្វីទាំងអស់ ក្រៅពីរីករាយទៅតាមចង្វាក់ភ្លេងប្រគំតន្រ្តីទៅវិញ។
ឃើញថាវីដេអូឃ្លីបមួយនោះ បានរីករាលយ៉ាងឆាប់រហ័ស រហូតដល់មានការរិះគន់ដូចទឹកបាក់ទំនប់ពីសំណាក់ទស្សនិកជន និង មនុស្សជាច្រើននៅលើបណ្ដាញសង្គមចំពោះទង្វើខុសទំនងនេះ៕
ទស្សនាវីដេអូខាងក្រោមនេះ៖