
ហ្វេននៅមិនសុខ! T-ara ទម្លាក់ MV teaser បទថ្មី វិលត្រឡប់មកវិញ ក្រោយបាត់មុខអស់ ៤ឆ្នាំ
ដល់ពេលវេលាហើយ ក្នុងការវិលត្រឡប់មកវិញរបស់ក្រុមចម្រៀងនារីរូបស្រស់ T-ara ក្រោយពីខកខានក្នុងបញ្ចេញនូវបទចម្រៀងរបស់ខ្លួន អស់រយៈពេល ៤ឆ្នាំ។ គិតមកដល់បច្ចុប្បន្ននេះ T-ara ដែលជាក្រុមចម្រៀងនារីជួរមុខរបស់កូរ៉េខាងត្បូង បានរក្សានូវកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពក្រុមរបស់ពួកគេ ១២ឆ្នាំមកហើយ ឈរលើវិថីសិល្បៈកម្សាន្ត K-Pop ដ៏ត្រចះត្រចង់មួយនេះ។
យ៉ាងណាមិញ គម្រោងថ្មីនេះបានទម្លាក់ចេញនូវ MV teaser រួចមកហើយ ជាមួយនឹងចំណងជើងបទចម្រៀង «Tiki Taka» ដែលនឹងត្រៀមស្វាគមន៍ដល់ប្រិយមិត្តអ្នកគាំទ្រ T-ara សម្រាប់ការវិលត្រឡប់មកវិញផ្លូវការ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅម៉ោង ៦ល្ងាច (ម៉ោងនៅប្រទេសកូរ៉េ)។
ទន្ទឹមនឹងនេះ បទចម្រៀងថ្មីដំបូងរបស់ក្រុមចម្រៀងនារីនេះ មានការវិលត្រឡប់មកវិញជាមួយនឹងសមាជិកក្រុម ៤ រូប គឺ Eunjung, Jiyeon, Hyomin និង Qri ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាមួយនឹងរូបភាពឈុត Poster ដំបូងរបស់ពួកគេ ដោយរូបថតទាំងនេះក្លាយជាប្រធានបទលើបណ្ដាញសង្គមផ្សេងៗ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង៕
ទស្សនាវីដេអូខាងក្រោមនេះ៖