អត់ខ្វល់រឿងបទពិសោធជាង ២០ ឆ្នាំ BoA នៅតែរងការរិះគន់ដូចបាក់ទំនប់ ថាមិនសមធ្វើជាគណៈកម្មការ
ថ្មីៗនេះកម្មវិធីប្រកួតរាំ «Street Woman Fighter» របស់ប៉ុស្តិ៍ទូរទស្សន៍ Mnet កូរ៉េបានរកឃើញម្ចាស់ពានរង្វាន់ហើយ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនខែ។ យ៉ាងណាមិញ នៅក្នុងកម្មវិធីមួយនេះគេសង្កេតឃើញតារាស្រីជើងចាស់ BoA ដែលមានបទពិសោធជាង ២០ ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០០០ មក ហាក់រងការរិះគន់ជាច្រើនមិនដាច់ពីមួយវគ្គ ទៅមួយវគ្គ បើទោះបីជានាងជាតារាជើងចាស់ក្តី។
យោងតាមប្រភពព័ត៌មានកូរ៉េ បានឱ្យដឹងថា មហាជនភាគច្រើនបានប្រើពាក្យសម្តីធ្ងន់ដាក់តារាស្រីរូបនេះ ដោយមានមនុស្សមួយចំនួនបាននិយាយថា នាងមិនស័ក្តិសមធ្វើជាគណៈកម្មការ ព្រោះតែការកាត់ក្តីរបស់នាងគឺមិនសមស្របអ្វីបន្តិចសោះឡើយ ជាពិសេសគឺនៅវគ្គដែលនាងធ្វើការជម្រុះក្រុមរាំ YGX។
បើទោះបីជាកម្មវិធីបានបញ្ចប់ទៅក្តី តែមហាជនភាគច្រើនហាក់នៅមិនបានបញ្ចប់នៅឡើយ ដោយមានមនុស្សមួយចំនួននៅតែបន្តវាយប្រហារនាងតាមរយៈប្រព័ន្ធអ៊ីនធឺណេត ជាមួយនឹងពាក្យពេចន៍ដាក់បន្ទុករិះគន់ធ្ងន់ៗជាច្រើន៕
ប្រភព៖ Allkpop