សម្រាលកូនបាន ៣ ខែ ឆុំ វត្តី មិនទាន់ខ្វល់ចូលសិល្បៈវិញ តែសម្រុកធ្វើរឿងទាំងនេះទៅវិញ
បើគិតមកដល់ពេលនេះរយៈពេល ៣ ខែមកហើយ ដែលតារាសម្ដែងស្រីរូបស្រស់ ឆុំ វត្តី ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាត ក្រោយពីអ្នកនាងបានដឹកដៃគូស្នេហ៍ចូលរោងការសាងជីវិតគ្រួសារមួយយ៉ាងមានសុភមង្គលអស់រយៈពេលមួយឆ្នាំជាងកន្លងទៅ។ ក្នុងនោះ ជីវិតគ្រួសាររបស់នាងកាន់តែបន្ថែមនូវក្ដីសុខខ្លាំងឡើង ក្រោយពីសម្រាលកូនស្រីដំបូងកាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ នោះ។
ជាការពិត បើទោះរយៈពេល ៣ ខែមកហើយ ដែលអ្នកនាង ឆុំ វត្តី បានសម្រាលកូនស្រី និង ដាក់ឈ្មោះយ៉ាងពីរោះថា រិទ្ធហួរ ជូលីតា ក្តី ប៉ុន្តែតារាសម្តែងស្រីរូបនេះ ក៏មិនទាន់បានបង្ហើបពីការវិលចូលមកកាន់វិស័យសិល្បៈវិញនៅឡើយនោះទេ ដោយនៅពេលនេះ ឆុំ វត្តី កំពុងតែចំណាយពេលវេលាមើលថែកូនស្រីយ៉ាងយកចិត្តទុកដាក់។
លើសពីនោះ បើទោះជានៅសរសៃខ្ចីនៅឡើយ អ្នកនាង ឆុំ វត្តី ក៏បានបន្ថែមអាជីពមួយបន្ថែមទៀត គឺលក់សម្លៀកបំពាក់តាម និង ផលិតផលមួយចំនួនទៀតអនឡាយទៀតផង ដែលកំពុងទទួលបានគាំទ្រមិនធម្មតាឡើយ៕