(វីដេអូ) លើកនេះ ខ្ញុង ប្រកាសលក់ខ្ទេច ទាំងគ្រែគេង ទូខោអាវ សាឡុង ទូទឹកកក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុល
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីមានមហាជនមួយចំនួននៅតែមានការរិះគន់ និង លើកឡើងថា អ្នកនាង ខ្ញុង សម្ដែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន តារាកំប្លែងស្រីរូបនេះ ក៏សម្រេចចិត្តធ្វើការប្រកាសវេលុយទាំងអស់ឱ្យដល់ម្ចាស់ជំនួយវិញ និង បានប្រកាសលក់ឡានរបស់ប្ដី លក់ផ្ទះដែលនាងបង់រំលោះកន្លងមក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុលគេ។
ម្យ៉ាងវិញទៀត បន្ទាប់ពីប្រកាសបែបនេះ មហាជនឃើញថា អ្នកនាង ខ្ញុង និងស្វាមី ក៏បានចាប់ផ្ដើមខិតខំស្វាសស្វែងរកលុយដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុកផ្អក និង ដាក់ប្រកាសលក់ផ្ទះ លក់ឡានបណ្ដើរ ដែលធ្វើឱ្យមហាជនមួយចំនួនឃើញហើយមានការអាណិតអាសូរដល់រូបនាង និង ជួយលើកទឹកចិត្តដល់នាងគ្រប់គ្នា។
ដោយឡែក ថ្មីៗនេះ កាន់តែធ្វើឱ្យមហាជនដែលតែងស្រឡាញ់តាមដាន អ្នកនាង ខ្ញុង និងស្វាមី កាន់តែអាណិតខ្លោចចិត្តថែមទៀត និង បានកាត់តវីដេអូឡាយបង្ហោះពេញបណ្ដាញសង្គម ក្រោយឃើញ អ្នកនាង និង ស្វាមី ឡាយវីដេអូលក់ផ្អកផង ប្រកាសលក់ផ្ទះ លក់ឡានផង មិនត្រឹមប៉ុណ្ណោះ នាងអំពាវនាវលក់ទាំងគ្រែគេង លក់ទូខោអាវ សាឡុងឈើ និង ទូទឹកកក ថែមទៀត ដើម្បីធ្វើជាដើមទុនផ្ដើមពីដៃទទេ ដោយការលក់ប្រហុកផ្អកនេះ ដើម្បីដោះបំណុលគេ៕
សូមទស្សនាវីដេអូខាងក្រោម៖
@squidgame123385គាត់ប្រកាសលក់គ្រែគេងសាលុងទូរទឹកកក😓♬ សំឡេងដើម – Fong[ฟุง]Micky