ក្រោយទម្លាយថា រ៉ូស ជាម៉ែយ៉ែម ស្រាប់តែ ម៉ាក់ល័ក្ខ ពោលពាក្យក្នុងចិត្តបែបនេះ ទៅមហាជនភ្លាម
នៅយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ តារា Tik Tok ម៉ាក់ល័ក្ខ បានទម្លាយសារឆ្លើយឆ្លងរវាងនាង និង តារាសម្ដែង រ៉ូស ដោយតារាស្រី រ៉ូស បានល្បួងនាងឱ្យទៅជួបឧកញ៉ាក្នុងម្ដង ១០០០ ដុល្លារ ដែលធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយពីបង្ហាញភ័ស្ដុតាងថា រ៉ូស គឺជាម៉ែយែម និង បានបដិសេធចំពោះសំណើរបស់ រ៉ូស ដោយឆ្លើយថាមិនទំនេរ ក្នុងនោះ ម៉ាក់ល័ក្ខ ក៏បានខំមិននៅពីក្រោមការផុសរបស់ខ្លួន ដោយសុំទោសមហាជនថាខ្លួនពិតជាមិនចង់ទម្លាយរឿងរ៉ាវអាថ៌កំបាំងនេះជាសាធារណៈឡើយ តែ រ៉ូស ចេះតែបង្ហោះសារឌឺដង ជាន់ឈ្លីកិត្តិយសខ្លួនរហូតមើលងាយមនុស្សក្បែរខ្លួននាងទៀត។
ម៉ាក់ល័ក្ខ រៀបរាប់ថា ៖ «នាងខ្ញុំសុំទោសបងប្អូន ពូមីង យាយតាទាំងអស់ ពិតជាសុំទោសមែន នាងខ្ញុំមិនចង់បង្ហាញទេ ព្រោះបានប្រកែករួចទៅហើយ ក៏គិតថាចប់រឿង តែគាត់បែជាខឹងខ្ញុំ វាយប្រហារខ្ញុំ ថាខ្ញុំស្រីអកកាដង់ ខ្ញុំក៏មិនតបតដែរ គិតថាសុខចិត្តស្ងប់សុខ។ តែគាត់នៅបង្ហោះបន្តបន្ទាប់ ជាន់ឈ្លីកិត្តិយសខ្ញុំ ឈានដល់មើលងាយមនុស្សក្បែរខ្ញុំ គិតថាខ្ញុំជាមនុស្សផ្ដេសផ្ដាស តើឱ្យខ្ញុំទ្រាំដល់ណា ខ្ញុំម្នាក់ឯង ជាក្មេងស្រីម្នាក់ធម្មតាប៉ុណ្ណោះ សុំកុំយកខ្ញុំជាសត្រូវ ព្រោះខ្ញុំគ្មានអ្វីតបតក្រៅពីវិធីនេះទេ សុំទោស!»៕