វ៉ាវ! អ៊េមណាស់ បេក្ខភាព MUC 2021 ងិន រ៉ូហ្សា បង្ហាញរាងស្រឡូន ទាក់ទាញបំផុត ក្នុងឈុតប៊ីគីនីក្រហមឆ្អៅ
ស្របពេលដំណើរនៃការប្រកួតកម្មវិធី Miss Universe Cambodia 2021 កាន់តែកៀកខិតជិតមកដល់វគ្គផ្តាច់ព្រ័ត្រហើយនោះ ជឿជាក់ថាមហាជនអ្នកនិយមតាមដានវិស័យបវរកញ្ញាប្រាកដជាមានបេក្ខភាព Miss Universe Cambodia 2021 ណាម្នាក់ស្ថិតនៅក្នុងបេះដូងលោកអ្នកជាក់ជាមិនខាន។
ជាក់ស្តែង ក្រឡេកទៅមើលបេក្ខភាព MUC 2021 ពាក់ស្លាកលេខ ១៥ គឺ កញ្ញា ងិន រ៉ូហ្សា ក៏ត្រូវបានមហាជនជាច្រើន កំពុងតែគាំទ្រ និង ជឿជាក់ថារូបនាងនឹងអាចឈ្នះយកតំណែង Top ណាមួយបានទៀតផង ក៏ព្រោះតែរូបសម្រស់ និង ចំណេះដឹងរបស់នាង។
យ៉ាងណាមិញ ក្រឡេកទៅមើលគណនីហ្វេសប៊ុកផ្ទាលរបស់កញ្ញា ងិន រ៉ូហ្សា នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ បានធ្វើឱ្យអ្នកគាំទ្រមិនតិចនោះទេ បានបើកភ្នែកធំៗចាប់ភ្លឹកនឹងសម្រស់របស់នាងក្នុងឈុតប៊ីគីនីពណ៌ក្រហមឆ្អិនឆ្អៅ បញ្ចេញរូបរាងដ៏តូចច្រឡឹង និង ភាពសិចស៊ីរបស់នាង។
រូបភាពប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកគាំទ្របុរសៗឈាមច្រមុះមិនតិចទេ។ ជាមួយនឹងរូបភាពក្នុងឈុតនេះដែរ កញ្ញា ងិន រ៉ូហ្សា ក៏បានបង្ហោះសារបញ្ជាក់ផងដែរថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់នាង។ ក្នុងថ្ងៃកំណើតនេះដែរ បេក្ខភាព MUC 2021 រូបនេះ ក៏ត្រូវបានមហាជនជាច្រើនចូលទៅខមមិនជូនពររូបនាង ឱ្យទទួលបានភាពជោគជ័យក្នុងដំណើរឈានទៅដណ្តើមមកុដវគ្គផ្តាច់ព្រ័ត្រ Miss Universe Cambodia 2021 យ៉ាងច្រើនទៀតផង៕