រ៉ូស ភ័យញ័រដៃជើង បង្ហោះសារតបទៅថៅកែពេជ្រ ទ្រី ដាណា បែបនេះភ្លាមៗ ក្រោយមេធាវីកោះហៅ
ពិតណាស់ នៅយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះ តារាហ្វេសប៊ុកល្បីឈ្មោះ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ត្រូវបានមេធាវីរបស់ថៅកែពេជ្រ ទ្រី ដាណា ចេញលិខិតប្រកាសកោះហៅ នាង ចូលខ្លួនទៅដោះស្រាយបញ្ហា ក្រោយធ្វើការខមមិន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសលោកស្រី ទ្រី ដាណា។
ខណៈនោះដែរ ក្រោយពីបានឃើញ លិខិតកោះហៅពីមេធាវីជុំវិញបញ្ហានេះ ភ្លាមនោះ នៅលើបណ្ដាញសង្គមរបស់ កញ្ញា រ៉ូស គេក៏បានឃើញនាងបង្ហោះសារទទួលស្គាល់កំហុស និងធ្វើការសុំទោសចំពោះ ថៅកែពេជ្រ ទ្រីដាណា ជាសាធារណៈចំពោះកំហុសដែលនាងបានធ្វើដោយអចេតនាមានការប៉ះពាល់កិត្តិយសរបស់ ថៅកែស្រីរូបនេះ។
ក្នុងនោះ តារាហ្វេសប៊ុក រ៉ូស បានចេញមុខធ្វើការសុំទោសដោយរៀបរាប់ថា ៖«សុំអធ្យាស្រ័យលោកជំទាវ ទ្រី ដាណា ពីចំងាយ ប្អូនស្រីពិតជាមានកំហុស ដែលខមមិនលើរូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះ ប្អូនស្រីពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនា សូមបងស្រីអភ័យទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច ទ្រី ដាណា Dana Try»៕