ធ្លាយខ្ទេចខ្ទី អតីតមិត្តស្រី Kim Seon Ho មេបំផ្ទុះរឿងអាស្រូវ «តារាប្រុស K» ធ្លាប់លែងលះប្តី ហើយពូកែកុហក
ថ្មីៗនេះ រឿងរ៉ាវអាស្រូវ «តារាប្រុស K» ដែលជីកគាស់កកាយពីតារាប្រុសមួយរូប មានពាក់ព័ន្ធនឹងអតីតមិត្តស្រីខ្លួនហើយមានកូន និង បង្ខំឱ្យនាងយកកូនចេញ បានក្លាយជាប្រធានបទដ៏ក្តៅគគុកប្រចាំខែតុលា ឆ្នាំ ២០២១ នេះ ក្នុងសង្គម K-POP។
រឿងអាស្រូវមួយនេះត្រូវបានគេរកឃើញថាជាប់ពាក់ព័ន្ធនឹងតារារះថ្មី Kim Seon Ho ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសតាមរយៈរឿងចុងក្រោយរបស់លោក «Hometown Cha Cha Cha»។ ក្រោយមកតារាប្រុសរូបនេះក៏បានធ្វើការសារភាព និង ចេញមុខសុំទោសជាសាធារណៈ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះរឿងអាស្រូវ «តារាប្រុស K» ត្រូវបានសារព័ត៌មានចេញមុខលូកដៃ ក្រោយសំងំអស់ជាយូរ ព្រមទាំងបានទម្លាយថា អតីតមិត្តស្រីរបស់ Kim Seon Ho គឺជាតារាស្រី Choi Young Ah ដែលជាពិធីករ និង អ្នកផ្សាយព័ត៌មានមួយរូបប្រចាំស្ថានីយទូរទស្សន៍មួយនៅកូរ៉េ។
តាមរយៈ Dispatch បានរាយការណ៍ថា Choi Young Ah ធ្លាប់រៀបការ និង លែងលះ ហើយបានលាក់បាំងរឿងនេះអំឡុងពេលទាក់ទងគ្នាជាមួយ Kim Seon Ho។ ទំនាក់ទំនងអ្នកទាំងពីរមានការរកាំរកូស ព្រោះតែរឿងលាក់បាំង មិនទុកចិត្តគ្នា ហើយឈានទៅរកការបែកបាក់ ព្រោះតែនាងបានកុហកម្តងហើយម្តងទៀត៕
ប្រភព៖ Latest Celebrity