ស្ងាត់ៗ Kwan ទទួលបានការតែងតាំងដំណែងធំមួយ ក្រោមការគ្រប់គ្រងរបស់សែរាជវង្សថៃ
ថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ ដែលសាងកេរ្តិ៍ឈ្មោះមកអស់រយៈពេលជាង ២ ទសវត្សរ៍ Kwan Usamanee ត្រូវបានគេតែងតាំង ជាទីប្រឹក្សាប្រធានក្រុមមេធាវី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សែរាជវង្សថៃ។
នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នេះ Kwan បានបង្ហាញរូបភាពខ្លួនក្នុងឈុតឯកសណ្ឋានមេធាវីពណ៌ស និង បានថតរូបជាមួយអនុសេនីយ៍ឯកស្តីទីបណ្ឌិត ថាវ៉ាន់ រូយ៉ាផន ដែលជាប្រធានក្រុមប្រឹក្សាមេធាវីផ្ទាល់ អមជាមួយរូបសំពះអ្នកម្តាយ និង មានរូបលោកឪពុកនៅខាងក្រោយ ជាមួយពាក្យមួយឃ្លាថា ៖ «នឹងព្យាយាមឱ្យអស់ពីសមត្ថភាពណាលោកប៉ា អ្នកម៉ាក់ជាទីស្រឡាញ់»។
បន្ថែមពីនេះ គេបានដឹងថាតំណែងជាទីប្រឹក្សាក្នុងក្រុមមេធាវីនេះ Kwan មានតួនាទីជាអ្នកណែនាំ សម្របសម្រួល និង ទំនាក់ទំនងសាធារណៈ។ គេក៏សង្កេតឃើញមានការអបអរសាទរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ ដោយគ្រប់គ្នាបានកោតសរសើរពីការខិតខំប្រឹងប្រែង និង លើកទឹកចិត្តនាងជាខ្លាំង៕
ប្រភព៖ Gossipstar