គង់ ចាន់ស្រីមុំ កំពូលតារាស្រីហាយសូរប្រចាំស្រុកខ្មែរ សម្បូរឡានទំនើបៗជិះ មួយៗថ្លៃរាប់ម៉ឺនដុល្លារ
គង់ ចាន់ស្រីមុំ ត្រូវបានគេចាត់ទុកជាតារាសម្តែងស្រីដែលនិយមប្រើប្រាស់ជីវិតរស់នៅហាយសូរបំផុតនៅស្រុកខ្មែរ មិនថាការតុបតែងខ្លួន សម្លៀកបំពាក់ ឬ សម្ភារប្រើប្រាស់នោះទេ។ ជាពិសេស តារាស្រីរូបស្រស់ម្នាក់នេះ ក៏បានចំណាយលុយច្រើនណាស់ដែរ ក្នុងការទិញនូវរថយន្តទំនើបៗជាច្រើនគ្រឿង សម្រាប់ជីវិតដ៏ហាយសូររបស់នាង និង គ្រួសារ។
ជាក់ស្តែង កន្លងទៅថ្មីៗនេះ តារាស្រី គង់ ច័ន្ទស្រីមុំ បានទិញរថយន្តថ្មីៗជាបន្តបន្ទាប់ ដោយមួយគ្រឿងៗថ្លៃរាប់ម៉ឺនដុល្លារ។ ជិះអាចាស់មិនទាន់បានប្រែពណ៌ផង តារាស្រីរូបស្រស់នេះ ក៏បានជះលុយទាំងខ្ទាស់ប្រមាណកន្លះលានដុល្លារទៀតហើយតាមការសង្ស័យរបស់អ្នកគាំទ្រ ទិញអាស៊េរីថ្មី ដោយអាថ្មីនេះ ត្រូវបានគេស្គាល់ម៉ាកថា Mercedes-Maybach។
តស់! ទៅមើលម៉ាករថយន្តទាំងអស់របស់ គង់ ចាន់ស្រីមុំ និង ស្វាមី ដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ នៅខាងក្រោមទាំងអស់គ្នា?