ចូលរួមរំលែកទុក្ខ! ព្រះកាយ ច័ន្ទ កំពូងជួបទុក្ខធំ ព្រោះឪពុកបានទទួលមរណភាព
តារាសម្ដែង ព្រះកាយ ច័ន្ទ បានបង្ហោះសារក្រៀមក្រំមួយ ដោយនាងបានឱ្យដឹងថា លោកឪពុកជាទីស្រឡាញ់របស់នាង បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ដោយសាររោគាពាធ ធ្វើឱ្យមហាជនចូលរួមរំលែកដល់នាងព្រោងព្រាត។
ក្នុងនោះ ព្រះកាយ ច័ន្ទ បានរៀបរាប់ទាំងអាល័យវត្តមានឪពុកថា ៖ «លោកឪពុកជាទីស្រឡាញ់របស់កូនអើយ… លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងបានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឱ្យបានសុខ ទៅកាន់សុគតិភព កុំបារម្ភគិតពីកូនៗ និង ម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ»។
សារសោកសៅរបស់តារាសម្ដែង ព្រះកាយ ច័ន្ទ បានធ្វើឱ្យមិត្តភក្ដិរួមចង្កោមសិល្បៈ ក៏ដូចជាមហាជន នាំគ្នាចូលរួមរំលែកទុក្ខនាងជាបន្តបន្ទាប់។ ខណៈនេះដែរ តារាស្រីខាងលើក៏កំពុងចាត់ចែងរៀបចំពីធីបុណ្យសពឪពុកតាមបវេណីខ្មែរផងដែរ៕