តារាល្បី ៣ រូប ជះលុយញើសឈាមផ្ទាល់ខ្លួន ទិញផ្ទះវីឡាជូនគ្រួសារ តម្លៃខ្ពស់កប់ពពក
វាមិនមែនជារឿងងាយស្រួលនោះឡើយ ដែលមនុស្សម្នាក់អាចរកចំណូលទិញផ្ទះបានតែម្នាក់ឯង ហើយមិនមែនមនុស្សគ្រប់គ្នា សុទ្ធតែកើតមកមានទ្រព្យសម្បត្តិវាល់លាន អាចចាយសេរីនោះទេ។ យ៉ាងណាមិញ គេបានរកឃើញថានៅក្នុងសង្គមសិល្បៈថៃ ធ្លាប់មានតារាប្រុសស្រី ៣ ដួង ដែលបានខិតខំសន្សំកម្លាំងញើសឈាមទិញផ្ទះសម្រាប់ក្រុមគ្រួសារក្នុងតម្លៃលើសពី ១០ លានបាត ដែលមានប្រមាណខ្ទង់ ៣០ ម៉ឺនដុល្លារ។ មានដូចជា៖
១. Alek Teeradeth
បុរសសង្ហាវ័យ ៣២ ឆ្នាំ Alek ជាតារាសម្តែងប្រចាំប៉ុស្តិ៍លេខ ៣ ដែលបានប្រឡូកក្នុងវិស័យសម្តែងអស់រយៈពេលជាង ៨ ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៣។ ដោយភាពជោគជ័យនៃការងារ និង ការខិតខំតស៊ូ បានធ្វើឱ្យលោកមានសមត្ថភាពទិញផ្ទះឱ្យក្រុមគ្រួសារក្នុងតម្លៃ ១០ លានបាត។
២. Bella Ranee
ចូលសម្តែងអស់រយៈពេលមកជាង ១០ ឆ្នាំ តារាស្រីជួរមុខមួយរូបប្រចាំប៉ុស្តិ៍លេខ ៣ Bella ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈស្នាដៃរឿង «បុព្វេសន្និវាស» បានទិញផ្ទះឱ្យក្រុមគ្រួសាររបស់ខ្លួនក្នុងតម្លៃ ១០ លានបាត។
៣. Mint Chalida
Mint Chalida គឺជាតារាស្រីជើងចាស់មួយរូបប្រចាំប៉ុស្តិ៍លេខ ៣ ដែលបានប្រឡូកសិល្បៈតាំងពីឆ្នាំ ២០០៦ ហើយទទួលបានពានរង្វាន់ជាច្រើន។ ក្រោយធ្វើការអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ Mint បានចំណាយលុយជាង ២០ លានបាត ទិញផ្ទះដ៏ធំមួយសម្រាប់ក្រុមគ្រួសារ៕
ប្រភព៖ Thaiupdate