ទម្លាយទ្រពសម្បត្តិ Sandara Park ក្រោយប្រឡូកក្នុងវិស័យ K-POP ជាង ១ ទសវត្សរ៍
Sandara Park អតីតសមាជិកកំពូលសម្រស់ប្រចាំក្រុម 2NE1 ដែលប្រិយមិត្តអ្នកគាំទ្រភាគច្រើនស្គាល់ច្បាស់ថាជាតារាស្រីដែលនិយមលេងស្ទីលប្លែកៗ ជាពិសេសគឺម៉ូដសក់តែម្តង។
ក្រោយ 2NE1 ប្រកាសបំបែកក្រុមនៅចុងឆ្នាំ ២០១៦ Sandara Park បានធ្វើការងារជាច្រើនតែម្នាក់ឯងដូចជា ការសម្តែងភាពយន្ត រឿងភាគទូរទស្សន៍ ការធ្វើពិធីករ ការឡើងសម្តែងតាមឆាកតន្ត្រី ជាដើម។ នៅខែឧសភា ឆ្នាំ ២០២១ តារាស្រីរូបនេះ បានប្រកាសចាកចេញពីទ្រនំ YG ក្រោយជ្រកកោនអស់រយៈពេលជាង ១ ទសវត្សរ៍។
ថ្វីដ្បិតតែចាកចេញពីផលិតកម្មចាស់ពិតមែនតែ Sandara Park នៅតែជាតារាស្រីដែលមានឥទ្ធិពលមួយរូបក្នុងវិស័យ K-POP និង តារាស្រីមួយរូបដែលមានឈ្មោះក្នុងបញ្ជីតារាស្រីដែលមានលុយច្រើនជាងគេ។ បច្ចុប្បន្ននេះ Sandara មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣០ លានដុល្លារ៕