ទើបអាយុជាង ១ ខួប កូនប្រុសតារាចម្រៀង អេនជី ជះរាងឡើងឡូយដូចប៉ាប៉ាគេណាស់
ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីរូបស្រស់ អេនជី និង ស្វាមីសំណព្វចិត្តគឺលោក គង់ សុខអេង បានក្លាយជាគ្រួសារមួយយ៉ាងពេញលេញ បន្ទាប់ពីពួកគេទាំងពីរទទួលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះ គង់ វិរៈអ៊ីដេន ។
មកទល់បច្ចុប្បន្ន ក្មេងប្រុសតូច អ៊ីអេន មានអាយុជាង ១ ខួបហើយ ដែលរូបគេធំធាត់ឡើងប្រកបដោយភាពវ័យឆ្លាត ហើយជារឿយៗមហាជនតែងចាប់អារម្មណ៍ទៅលើក្មេងប្រុសតូចរូបនេះ ថាពិតជាមានមុខមាត់ស្រស់ស្អាត ស្នាមញញឹមក៏ស្រស់រាក់ទាក់ទទួលភ្ញៀវ ជាពិសេសអូនតូច អ៊ីដេន កាន់តែធំកាន់តែមានមុខមាត់កាត់ទៅរកលោកប៉ារបស់គេ ។
ជាក់ស្ដែងបើក្រឡេកទៅមើលរូបថតថ្មីៗជាច្រើនសន្លឹករបស់កូនប្រុសបណ្ដូលចិត្តតារាចម្រៀង អេនជី ដែលទើបនឹងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ឃើញថាមុខមាត់របស់អូនតូច អ៊ីដេន ស្រដៀងនឹងប៉ាប៉ាគេខ្លាំងណាស់ ពោលគឺសង្ហាទាក់ចិត្តសុភាពនារីៗតាំងពីក្មេង ៕