ថតរឿង Squid Game តែមួយរឿងអាចធ្វើឱ្យ Lee Jung Jae យកលុយមកក្រាលដេកបាន
ថ្មីៗនេះ គេសង្កេតឃើញថារឿងភាគកូរ៉េ «Squid Game» ដែលផលិតដោយក្រុមហ៊ុន Netflix គឺទទួលបានការពេញនិយមជាខ្លាំង ដោយបានឈរនៅលំដាប់លេខរៀងទី ១ ជាង ៩០ ប្រទេស ហើយជារឿងដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Netflix។
រឿងដែលកំពុងផ្ទុះកក្រើកប្រចាំឆ្នាំ ២០២១ នេះ បានចូលរួមសម្តែងដោយ Lee Jung Jae, HoYeon Jung, Park Hae Soo, Wi Ha Joon និងតារាកូរ៉េជាច្រើនរូបទៀត។
យោងតាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា ភាពជោគជ័យរបស់រឿង «Squid Game» អាចធ្វើឱ្យតួអង្គសំខាន់ Lee Jung Jae រកចំណូលបានជាង ៣,១ លានដុល្លារក្នុងមួយប៉ប្រិចភ្នែក ដែលស្ទើរមិនគួរឱ្យជឿ។ ដោយក្នុងមួយភាគនៃរឿងនេះ លោកត្រូវបានគេឱ្យតម្លៃខ្លួនដល់ទៅជាង ៣០ ម៉ឺនដុល្លារ ដែលធ្វើឱ្យលោកអាចជាប់ឈ្មោះក្នុងបញ្ជីតារាសម្តែងប្រុសដែលមានតម្លៃខ្លួនខ្ពស់ក្នុងឆ្នាំ ២០២១ នេះបាន៕
ប្រភព៖ TodayOnline