ពុទ្ធោ! មុនបែកគ្នា Bow ទម្លាយថា នាងត្រូវ Mick សុំបែកដល់ទៅ ៥ ដង រហូតកើតជំងឺមួយនេះ
រយៈពេល ១ ខែជាងទៅហើយ ដែលតារាស្រី Bow Maylada និង Mick Thongraya បានបែកបាក់គ្នា។ ក្រោយដំណឹងបែកបាក់គ្នានេះដែរ មហាជនពិតជាមានការសោកស្តាយជាខ្លាំង នូវទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ហើយម្នាក់ៗនៅមិនអស់ចម្ងល់ឡើយថា ហេតុអ្វីអ្នកទាំងពីរសម្រេចចិត្តបែកគ្នាទាំងបែបនេះ។
ដោយឡែក នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រី Bow Maylada ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី «3 Zeep» ដែលមានលោក Kanchai, Chumpoo, និង Aff ជាពិធីករ-ការិនីក្នុងកម្មវិធី។
ជាមួយគ្នានោះ លោក Kanchai ក៏បានសួរសំណួរ ជុំវិញរឿងរ៉ាវរវាងនាង និង Mick ថា (មូលហេតុអ្វី បានជាអ្នកទាំងពីរឈានទៅដល់ផ្លូវបែកបែបនេះ?) ភ្លាមៗនោះ តារាស្រី Bow Maylada ក៏បានឆ្លើយតបទាំងរំជួលក្នុងចិត្តថា៖ «គ្រប់ពេល នាងមិនមែនជាអ្នកចង់បែកឡើយ។ គ្រប់ពេល Mick តែងតែពោលទៅកាន់នាងថា លោកហត់ តែនាងក៏មិនចាប់អារម្មណ៍ដែរពេលនោះ នាងគិតថាគាត់ប្រហែលជាហត់រឿងការងារហើយ តែក្រោយមកទៀត Mick នៅតែនិយាយពាក្យដដែល ថែមទាំងសុំនាងបែកគ្នារហូតដល់ ៥ ដង។ ចុងក្រោយនាងក៏ត្រូវតែបញ្ចប់ស្នេហានេះ បើទោះបីជានាងនៅស្រឡាញ់ Mick ក៏ដោយ »។ ក្នុងនោះ នាងក៏បានបន្តទៀតថា៖ «ក្រោយបែកភ្លាមៗ នាងឈឺខ្លាំង នាងស្រ្តេស រហូតកើតជំងឺក្រពះខ្លាំងទៀតផង ពេលនោះ តែយ៉ាងណាមកដល់ពេលនេះ នាងអាចកាត់ចិត្តបានច្រើនហើយ»។
ក្រោយពីតារាស្រី Bow Maylada ឆ្លើយទាំងរំជួលចិត្តបែបនេះ លោក Kanchai ក៏បានសរសើរនាងថា នាងជាមនុស្សស្រីដែលរឹងមាំ ហើយហ៊ានបញ្ជាក់ពីស្ថានភាពរបស់ខ្លួនឯងមិនបិតបាំង។ យ៉ាងណាមិញ ទោះជាស្នេហារបស់អ្នកទាំងពីរមិនអាចបន្តទៅមុខជាមួយគ្នាដូចដែលអ្នកគាំទ្រចង់បានក៏ដោយ តែពួកគេនៅតែបន្តគាំទ្រ Bow និង Mick ដដែល៕
ប្រភព៖ Khaosod