ទម្រាំស្ពាយឈ្មោះជា Super Star លំដាប់ប្រទេស Aum ធ្លាប់មានជីវិតជាអ្នកលក់ការ៉េមកី
នៅក្នុងចង្កោមសិល្បៈថៃ តារាស្រី Aum Patcharapa គឺជាកំពូលតារាសម្ដែងមួយរូបដែលគេចាត់ទុកជា Super Star ដោយគ្មានតារាណាអាចដណ្ដើមតំណែងនាងបានឡើយ ទោះបីមានតារាពន្លកថ្មីថៃរះព្រោងព្រាតនាពេលបច្ចុប្បន្នក៏ដោយ។
ប្រឡូកក្នុងសិល្បៈមករាប់ឆ្នាំតារាស្រី Aum Patcharapa បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺសុសសាយពេញប្រទេស ថែមមានអ្នកគាំទ្រច្រើនលើសលប់ មិនថាក្នុង និង ក្រៅស្រុកនោះទេ។
ដោយឡែក បើងាកទៅមើលខ្សែជីវិតតារាស្រីរូបនេះកាលមិនទាន់ចូលសិល្បៈវិញ នាងគឺជាអ្នកលក់ការ៉េម ដោយក្រុមគ្រួសាររបស់នាងបានបើកហាងការ៉េមកីមួយ មានឈ្មោះថា Sweet។ ជាមួយគ្នានោះ កាលនៅសិក្សាតារាស្រី Aum គឺជាមនុស្សមា្នក់មានប្រជាប្រិយភាព ដោយមានអ្នកស្រឡាញ់ចូលចិត្តច្រើន និង តែងទទួលបានពានរង្វាន់សម្រស់ឯកប្រចាំសាលាទៀតផង។
ដោយទេពកោលស្យ បូកផ្សំនឹងទេពកោសល្យ តារាស្រីរូបនេះក៏បានកែប្រែជីវិតរបស់ខ្លួនដោយប្រឡូកចូលក្នុងវិស័យសិល្បៈ ព្រមទាំងបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ និង ជាប់ជាតារា Super Star គ្មានគូប្រជែងទៀតផង។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្នុងចំណោមអ្នកសិល្បៈថៃទាំងអស់ តារាស្រី Aum ជាតារាដែលទទួលបានតម្លៃខ្លួនខ្ពស់ជាងគេ៕