
Bo Vanda ទប់ទឹកភ្នែកសឹងមិនជាប់ ពេលកូនស្រី ធ្វើរឿងនឹកមិនស្មានមិនដល់នេះដាក់
អ្នកមេម៉ាយសាច់សខ្ចី Bo Vanda អ្នកណាៗក៏ស្គាល់នាងដែរថា ជាភរិយារបស់តារាសម្តែងលោក Por។ ដោយឡែក បើទោះបីជាស្វាមីបានលាចាកលោកក៏ដោយ តែនាងស៊ូទ្រាំចិញ្ចឹមកូនយ៉ាងល្អ ជាពិសេសកូនៗរបស់នាងក៏មានដុងសិល្បៈមិនចាញ់ម្តាយឪពុកនោះទេ។
ដោយឡែក នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ត្រូវជាថ្ងៃកំណើតរបស់តារាស្រី Bo Vanda គម្រប់អាយុ ៤១ ឆ្នាំ។ ក្នុងថ្ងៃកំណើតរបស់តារាស្រីរូបនេះ អ្វីដែលកាន់តែធ្វើឱ្យនាងរំភើបចិត្តនោះគឺ កូនប្រុសកូនស្រីរបស់នាងបានដើរតួនាទីកូនដ៏ល្អ បើទោះបីជាពួកគេនៅក្មេង តែកូនទាំងពីររបស់នាងមិនភ្លេចថ្ងៃកំណើតម្តាយនោះទេ។ ជាពិសេស អ្វីដែលធ្វើឱ្យតារាស្រីរូបនេះស្ទើរតែទប់ទឹកភ្នែកមិនបាននោះគឺ កូនស្រីពៅរបស់នាងបានគូរគំនូរមួយសន្លឹក ដែលមានរូបម្តាយឪពុក និង រូបខ្លួនឯង ថែមទាំងពោលទៅកាន់ម្តាយថា ៖ «កូនមិនមានលុយទិញរបស់ឱ្យម៉ាក់ តែកូនអាចគូរគំនូរនេះបានទេ មិនដឹងថាម៉ាក់ចូលចិត្តឬអត់ទេ?»។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះហើយ មិនត្រឹមតែតារាស្រី Bo Vanda នោះទេ ដែលរំភើបចិត្តចំពោះកូនស្រី តែសូម្បីតែមហាជនក៏រំភើបចិត្តជំនួសដែរ ដែលមានកូនដ៏ល្អ ចេះដឹងគុណបែបនេះ៕
ប្រភព៖ Khaosod