តារាស្រី ៣ ដួង មានភ័ព្វវាសនាល្អ ប៉ះស្នេហ៍ឧកញ៉ា រស់នៅទាំងសុខដុមទាំងវ័យក្មេង
ជាការពិតនៅក្នុងចង្កោមវិស័យសិល្បៈ មានតារាស្រីជាច្រើនដួង បានសម្រេចចិត្តឃ្លាតឆ្ងាយពីអាជីពសិល្បៈរបស់ខ្លួន បន្ទាប់ពីបានជួបនឹងគូជីវិតដ៏ស័ក្តិសម និង ចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គល។ បើចាប់អារម្មណ៍ពី អតីតតារាស្រី ៣ ដួង ដែលសង្កេតឃើញថា សព្វថ្ងៃនេះ កំពុងតែរស់នៅក្នុងជីវិតមួយយ៉ាងមានភាពហាយសូរ និង ពោរពេញដោយក្ដីសុខបំផុត ក្រោយពីមានព្រេងវាសនាខ្ពស់ បានជំពប់ស្នេហ៍នឹងបុរសសង្ហា មានងារជាឧកញ៉ា ដែលមិនត្រឹមតែមានកិត្តិយសបុណ្យស័ក្តិខ្ពង់ខ្ពស់ ពូកែខាងការងាររកស៊ីនោះទេ ថែមទាំង ពូកែយល់ចិត្ត ស្រឡាញ់មើលថែ ថ្នាក់ថ្នម ភរិយា ដែលធ្វើតារាស្រីទាំងនេះ ក្លាយជានារីដ៏មានភ័ព្វសំណាងបំផុត។ តោះមកស្គាល់ តារាស្រី ទាំង ៣ ដួងនេះទាំងអស់គ្នា៖
១. វ៉ាន់ ម៉ូនិច
អតីតតារាសម្តែងធ្មេញច្រពើស វ៉ាន់ ម៉ូនិច បន្ទាប់ពីរៀបការសាងគ្រួសារជាមួយស្វាមីមានងារជាឧកញ៉ាមក បានធ្វើឱ្យជីវិតតារាស្រីរូបនេះ ប្រែប្រួល និង មានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលឃើញថា នាងកំពុងតែស្ថិតក្នុងជីវិតដែលពោរពេញដោយភាពហ៊ឺហារ មានឡាន លុយចាយពេញៗដៃ និង ស្វាមីស្រឡាញ់ថ្នាក់ថ្នមខ្លាំង ដែលធ្វើឱ្យ តារាស្រី វ៉ាន់ ម៉ូនិច ពិតមានសេចក្តីសុខខ្លាំង ដោយជារឿយៗតែងតែចែករំលែកពីរឿងរ៉ាវជីវិតឯកជនសប្បាយៗ បង្ហាញនៅលើបណ្តាញសង្គម។ លើសពីនេះ តារាស្រីរូបនេះ ត្រូវបានគេមើលឃើញថា កាន់តែមានសុភមង្គលខ្លាំងឡើង បន្ទាប់ពីនាងបានទទួលចំណងដៃកូនប្រុសគួរឱ្យស្រឡាញ់ចំនួន ២ នាក់ ដែលជាការបន្ថែមឱ្យជីវិតនាង និង គ្រួសារទាំងមូលកាន់តែមានក្តីសុខ ព្រមទាំងសុភមង្គលខ្លាំងឡើង។
២. ឈិន សុធារី
អតីតពិធីការិនី ឈិន សុធារី បន្ទាប់ពីស្ពាយឈ្មោះមេម៉ាយមកជាច្រើនឆ្នាំ អ្នកនាង ក៏បានរកឃើញអ្នកស្អំបេះដូងថ្មី ដែលបានបើកបង្ហាញកាលពីថ្មីៗកន្លងទៅ គឺជាបុរសរូបនេះសង្ហា មានងារជាឧកញ៉ាម្នាក់ ដោយកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ។ លើសពីនេះ ឧកញ៉ាវ័យក្មេងមានរូបរាងខ្ពស់ស្រឡះ មុខមាត់ស្រស់សង្ហា ដែលជាគូស្នេហ៍ថ្មីរបស់អ្នកមេម៉ាយរូបស្រស់នេះ មិនត្រឹមតែពូកែខាងរកស៊ីកាន់កាប់មុខជំនួញនោះទេ ថែមទាំងពូកែយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម តារាស្រីរូបនេះ ដែលធ្វើឱ្យនាង រស់នៅក្នុងជីវិតមួយពោរពេញដោយក្ដីសុខខ្លាំងបំផុត។
៣. លី ឈី
អតីតពិធីការិនី និង ជាតារាសម្តែង លី ឈី បានបញ្ចប់អាជីពលើវិថីសិល្បៈ ក្រោយពីបានរៀបការជាមួយនឹង អតីតអ្នកដឹកនាំសម្ដែងល្បីលោក ប៊ុន រតនា។ រៀបការរស់នៅលើគំនរសុភមង្គលមិនប៉ុន្មាន ស្វាមីរបស់អតីតតារាស្រីរូបនេះ បានទទួលគោរមងារជាឧកញ៉ា ហើយតារារូបស្រស់ លី ឈី ក៏បានប្តូរងារជាជំទាវដូចគ្នា។ បច្ចុប្បន្ន លោកជំទាវ លី ឈី និង លោកឧកញ៉ា ប៊ុន រតនា ទទួលបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ ដែលធ្វើឱ្យអ្នកទាំងពីរកាន់តែទទួលបាននូវគ្រួសារយ៉ាងពេញលេញ ពោរពេញដោយសេចក្ដីសុខខ្លាំងឡើង ដោយជាញឹកញាប់តែងឃើញ បង្ហាញរូបភាពជាលក្ខណៈគ្រួសារយ៉ាងរីករាយបំផុត៕