តាមពិត Pooklook ធ្លាប់ជ្រុះបេះដូងលើតារាប្រុសនេះ ជាស្នេហាដំបូង មុនពេលជួប Mike
តារាស្រី Pooklook Fonthip ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ព្រោះនាងជាតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងពិភពសិល្បៈថៃ។ បើក្រឡេកទៅមើលពីជីវិតឯកជនរបស់នាងពេលនេះវិញ នាងទើបតែឆ្លងកាត់រឿងទុក្ខសោកដ៏ធំនៅក្នុងជីវិត ដោយសារតែការបាត់បង់ម្តាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់។
ដោយឡែក បើនិយាយពីជីវិតស្នេហ៍របស់នាងជាមួយនឹងគូស្នេហ៍តារាប្រុសរូបសង្ហា Mike វិញ បើទោះបីជាថ្មីៗនេះ អ្នកទាំងពីរហាក់បីដូចជាមិនសូវផ្អែមល្ហែមក្តី តែក្តីស្រឡាញ់របស់នាង និង គូស្នេហ៍នៅតែមានឱ្យគ្នា និង បារម្ភពីគ្នាជានិច្ច។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ មហាជនខ្លះពិតមិនបានដឹងទេថា មុននឹងតារាស្រី Pooklook ជួបស្នេហ៍ពិតជាមួយប្រុសស្អាត Mike នាងក៏ធ្លាប់ជួបស្នេហ៍ខកចិត្តជាមួយនឹងតារាប្រុសរូបសង្ហាមួយរូបដែលមានឈ្មោះថា «Vee Weraparp»។
គ្រាផ្ដើមស្នេហ៍ជាមួយតារាប្រុស Vee Weraparp ឃើញថាជីវិតស្នេហ៍របស់អ្នកទាំងពីរហាក់បីដូចជាមានការផ្អែមល្ហែមណាស់ ហើយក៏ទទួលបានការគាំទ្រជាច្រើនរពីសំណាក់មហាជន តែគួរឱ្យស្តាយ ចុងក្រោយអ្នកទាំងពីរបែរជាផ្តាច់ផ្លូវស្នេហ៍ដែលខំសាងអស់ពេលជាច្រើនឆ្នាំ មិនអាចបន្តទៅមុខបាន ដោយសារតែការមិនចុះសម្រុង និង ហេតុផលព្រោះតែរវល់ការងារគ្មានពេលវេលាឱ្យគ្នាទៅវិញ។
យ៉ាងណាមិញ នេះគ្រាន់តែជារឿងអតីតតែប៉ុណ្ណោះ ពេលនេះអ្នកទាំងពីរបានជ្រើសរើសផ្លូវជីវិត និង ក្តីសុខរៀងៗខ្លួនហើយ៕
ប្រភព៖ Kapook