
ទម្លាយតម្លៃឈុត Jisoo និង Rose ស្លៀកឡើងយន្តហោះមួយភ្លែត បូកចូលគ្នាអាចទិញផ្ទះវីឡាបាន
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ សមាជិកកំពូលស្នេហ៍ពីររូបរបស់ក្រុមនារីកំពុងល្បី BLACKPINK ស្រីស្រស់ Jisoo និង Rose ត្រូវបានគេប្រទះឃើញមកបង្ហាញខ្លួនបង្អួតសម្រស់យ៉ាងស្រស់ស្រាយ នៅព្រលានយន្តហោះ Incheon ក្នុងបំណងត្រៀមហោះហើរទៅចូលរួមកម្មវីធីពិព័រណ៍ហ្វេសសិន «Paris Fashion Week» នាទីក្រុងប៉ារីស ប្រទេសបារាំង។
ក្នុងនោះដែរ ស្រីស្អាតមុខផ្អែម Jisoo ត្រូវបានគេដឹងថា នាងនឹងធ្វើជាតំណាងឱ្យក្រុមហ៊ុនប្រ៊េនល្បី DIOR ចំណែកស្រីស្អាត Rose នឹងត្រូវធ្វើជាតំណាងឱ្យក្រុមហ៊ុនប្រ៊េន Yves Saint Laurent ដើម្បីចូលរួមកម្មវីធីនេះផងដែរ។
យ៉ាងណាមិញ បើក្រឡេកមកមើលឈុតសមាជិក BLACKPINK ទាំងពីររូបនេះ ក្នុងការត្រៀមឡើងយន្តហោះវិញ យើងឃើញថា ពិតជាមានភាពសាមញ្ញសមសួនទៅនឹងកាលៈទេសៈ ប៉ុន្តែបើមើលចំពោះតម្លៃរបស់ឈុតៗនីមួយ គឺថាបង្ហាញពីភាពថ្លៃថ្នូរស៊ីវីល័យមិនតិចនោះទេ ព្រោះក្នុងមួយឈុតមានតម្លៃចូលម៉ឺនដុល្លារទៅហើយ។
នារីមានស្នេហ៍ Jisoo បានលេងខ្លួននឹងអាវយឺតពណ៌សតឺនុយសមជាមួយខោខូវប៊យ ថែមអាវក្រៅពណ៌ខ្មៅ ស៊ីជាមួយស្បែកជើងកែងស្បែកពណ៌ខ្មៅដូចគ្នា។ លើសពីនេះទៅទៀត គេក៏ឃើញមានគ្រឿងអលង្ការតិចតួចផងដែរ។ បើគិតតម្លៃត្រួសៗក្នុងមួយតួខ្លួនរបស់នាង គឺមានតម្លៃរហូតដល់ជិត ៣០ ០០០ ដុល្លារឯណោះ។
ចំណែក ស្រីស្អាត Rose នាងបានតែងខ្លួនជាមួយនឹងអាវខ្លីបញ្ចេញសាច់ក្បាលពោះសខ្ចី គ្របដោយអាវធំពីក្រៅ ព្រមនឹងខោខ្មៅធំរលុងតាមស្ទីលនាងចូលចិត្ត ថែមស្បែកជើងប៉ាតតា ដែលមើលទៅសាមញ្ញតែទាក់ភ្នែកសម្បើមណាស់។ មិនខុសពីរ Jisoo ប៉ុន្មានឡើយ នាងក៏បានលេងគ្រឿងអលង្ការតិចតួចផងដែរ ហើយចំណែកតម្លៃត្រួសៗក្នុងមួយតួខ្លួននាងវិញ គឺប្រហែលជាង ២០ ០០០ ដុល្លារឯណោះ។
យ៉ាងណាមិញ ស្រីស្អាតទាំងពីរក៏បានធ្វើដំណើរយ៉ាងសុវត្ថិភាពទៅដល់ទីក្រុងបារីសរួចរាល់ហើយ។ ពួកគេក៏បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមកម្មវិធី Paris Fashion Week នេះ ដែលនឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១ ឆាប់ៗនេះផងដែរ៕