ប្រជុំតារាស្រីល្បីៗ សម្ញែងរោមក្លៀកយ៉ាងជឿជាក់ អត់កោរអត់ជម្រុះ ទុកឱ្យដុះព្រោះឃើញស្អាត
ពិតណាស់ រោមក្លៀក រោមជើងរោមដៃ អាចចាត់ទុកថា ជាចំណុចខ្សោយមួយចំពោះមនុស្សស្រីទូទៅភាគច្រើន ដែលគិតថាមិនស្អាត អាក្រក់មើល និង គួរឱ្យខ្មាសអៀន រហូតពួកគេសុខចិត្តចំណាយប្រាក់ជាច្រើន ដើម្បីអាចជម្រុះរោមមិនល្អទាំងនេះចោល។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានមនុស្សស្រីមួយចំនួនទៀតដែរ ដែលចូលចិត្ត និង ចាត់ទុកថារោមទាំងនោះជាចំណុចទាក់ទាញរបស់ពួកគេ ហើយក្លាហាន និង មិនមានការខ្លាចខ្មាសអៀនចំពោះការលូតលាស់ពីធម្មជាតិរបស់រូបរាងពួកគេនោះឡើយ។
ជាក់ស្ដែង តារាស្រីល្បីៗខាងក្រោមប៉ុន្មានដួងនេះ ពួកគេនៅតែរក្សាទុករោមក្លៀក មិនមានការកោរចេញ ឬ ជម្រុះចោលនោះឡើយ ដោយឡែកពួកគេបែរជារក្សាទុក និង បើកបង្ហាញឱ្យគ្រប់គ្នាបានឃើញយ៉ាងជឿជាក់បំផុតទៀតផង។ មានដូចជា៖
១. តារាសម្ដែង Bella Thorne
២. តារាសម្ដែង Emma Corrin
៣. តារាសម្ដែង Amandla Stenberg
៤. កូនស្រី Madonna នាង Lourdes Leon
៥. តារាសម្ដែង Jemima Kirke
៦. តារាសម្ដែង Lisa Bonet
៧. តារាចម្រៀង Miley Cyrus
៨. តារាសម្ដែង Paris Jackson