ឃើញ Nine Naphat បង្ហោះរូបស្វីតជាមួយ Baifern ភ្លាម មហាជនខមមិនផាំងៗបែបនេះភ្លែត
តារាសម្តែងប្រុស លោក Naphat មហាជនតែងតែហៅលោកថាតារាប្រុសញញឹមស្រស់ ក្រោយពីស្ងាត់បាត់វត្តមានរបស់លោកនៅលើបណ្តាញសង្គមមួយរយៈ ពេលនេះលោកបានត្រឡប់មកវិញហើយ ដោយបានបង្ហោះរូបគូជាមួយតារាស្រីរូបស្រស់ Baifer ធ្វើឱ្យមហាជនជាច្រើនកំពុងតែជ្រើមជ្រួលចង់ដឹង។
នៅក្នុងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ នេះ តារាប្រុសស្រី Naphat និង Baifern កំពុងតែធ្វើឱ្យមហាជនសម្លឹងមិនដាក់ភ្នែកឡើយពីរូបភាពផ្អែមល្ហែមកៀកកើយគ្នាយ៉ាងស្អិតល្មួត ដែលតារាប្រុស Naphat បានបង្ហោះនៅលើគណនី IG របស់លោកផ្ទាល់។
យ៉ាងណាមិញ ក្រោយពីឃើញការបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាបែបនេះ មានមហាជនមិនតិចនោះទេ បានចូលទៅខមមិនពីក្រោមការបង្ហោះថា ៖ «ចង់ឃើញអ្នកទាំងពីរទាក់ទងគ្នា សមគ្នាណាស់ ពេញចិត្តគូនេះ»។
ទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពស្និតស្នាលគ្នាអំឡុងពេលដែលអ្នកទាំងពីរថតរឿងជាមួយគ្នាតែប៉ុណ្ណោះ ទំនាក់ទំនងពិតប្រាកដរបស់អ្នកទាំងពីរយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេថាមានទំនាក់ទំនងបែបណាជាមួយគ្នា៕
ប្រភព៖ daradaily