ឃើញដើរតួតែអ្នកបម្រើ តែជីវិតពិតនាង Rung Nuhin ក្រៅឆាក នឹកស្មានមិនដល់
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃជាច្រើននោះ ប្រាកដជាបានដឹង និង ស្គាល់ហើយពីតារាស្រី Rung Nuhin ដែលនាងតែងតែដើរតួជាអ្នកបម្រើ ហើយតាមរយៈការសម្តែងជាតួអង្គបែបនេះ នាងទទួលបានភាពល្បីល្បាញមិនស្ទើរទេ ។ កាន់តែពិសេសនោះ Nuhin ក៏ត្រូវបានមហាជនស្គាល់រឹតតែច្រើនឡើង បន្ទាប់ពីសម្តែងជាតួអង្គមេផ្ទះបែបកំប្លែង ឈ្មោះ ផល្លា ក្នុងរឿង «កំពូលសុភាពបុរស» ប្រចាំប៉ុស្តិ៍ទូរទស្ស One 31។
នៅក្នុងពិភពកម្សាន្តថៃ អ្នកណាៗក៏ស្គាល់ នាង Rung Nuhin ដែរ ដោយនាងគឺជាតួសម្តែងម្នាក់ដ៏រួសរាយ និង មានស្នាមញញឹមជាប់ជានិច្ច ហើយនាងក៏តែងតែទទួលបានការស្រឡាញ់ និង គាំទ្រយ៉ាងច្រើនពីសំណាក់មហាជនផងដែរ តាមរយៈការសម្តែងរបស់នាង មិនថាជាតួអង្គអ្នកមប្រើ ឬ កំប្លែងនោះ។
យ៉ាងណាមិញ ថ្វីដ្បិតតារាស្រី Rung Nuhin តែងតែដើរតួជាអ្នកបម្រើនៅក្នុងរឿងពិតមែន ប៉ុន្តែបើងាកមកជីវិតពិតនៅខាងក្រៅសិល្បៈវិញ គឺផ្ទុយស្រឡះតែម្តង ដែលនាងគឺជានារីម្នាក់មកពីត្រកូលអ្នករស់នៅភូមិភាគឦសានមួយរូប ជាមួយនឹងជីវភាពរស់នៅសម្បូរសប្បាយគួរឱ្យកត់សម្គាល់។
ការនៅរបស់តារាស្រី Rung Nuhin អាចនិយាយបានថា ស្ថិតក្នុងកម្រិតជីវភាពធូរធារ ឡូយឆាយ ស៊ីវីល័យ ហើយតែងតែមានដំណើរកម្សាន្តទៅក្រៅប្រទេសជាញឹកញាប់ជាមួយគ្រួសារថែមទៀតផង។ នាង Rung Nuhin បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះដ៏កក់ក្តៅមួយជាមួយគ្រួសារ មានលុយចាយគ្រប់គ្រាន់ និង មានរបស់ល្អៗប្រើប្រាស់មិនជាខ្វះខាត។ ជាពិសេស ការលេងស្ទីលតុបតែងខ្លួនរបស់នាងក៏មើលទៅស្រស់ស្អាត មានទាំងសិចស៊ី និង សុភាពរាបសា មិនចាញ់ស្ទីលតារាស្រីផ្សេងៗទៀតនោះដែរ៕
ប្រភព៖ Instargram