អ្នកគាំទ្រផ្ទុះសំណើច! ស្មានមិនដល់ថា Mark ខ្លាចសត្វនេះខ្លាំង រហូតដល់ថ្នាក់ស្រែកភ្លាត់សំឡេង
Mark Prin ជាតារាសម្ដែងប្រុសជួរមុខថៃម្នាក់ដែលមានប្រជាប្រិយភាព ហើយក៏ជាតារាសម្ដែងដែលមានទេពកោលស្យល្អខ្លាំងមិនធម្មតាផងដែរ។ ជារឿយៗ Mark តែងទទួលបានការអួតសរសើរពីសំណាក់មហាជនមិនថា ក្នុង និង ក្រៅស្រុកនោះទេ។
ជាមួយគ្នានោះ សម្រាប់អ្នកគាំទ្រ ក៏តែងតែចង់ដឹងណាស់ដែរនូវជីវិតឯកជន Idol របស់ពួកគេថា តើរស់នៅបែបណា មានចំណង់ចំណូលចិត្តបែបម៉េច? តួយ៉ាង តារាប្រុស Mark ក្នុងនាមជាតារាល្បីម្នាក់មិនថារឿងអ្វីឡើយ តែងតែមានហ្វេនៗចង់ដឹងរហូត។ ណាមួយកាលដែលដឹងពីចំណង់ចំណូលចិត្ត Idol របស់ខ្លួនគឺជាការងាយស្រួលសម្រាប់តម្រូវចិត្តផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ផ្ទុះរឿងគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Mark បន្ទាប់ពីធ្លាយវីដេអូសំណើចដែលតារាប្រុស Mark ស្រែកបះដៃបះជើងភ្លាត់សំឡេងខ្មោចនៅលើឡាន ខណៈកំពុងតែអានប៉ារ៉ូល បន្ទាប់ពីគេបន្លាចសត្វតុកកែដល់លោក។ វីដេអូនោះត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាចែករំលែកតៗគ្នា ហើយគេក៏អស់សំណើចដោយមិននឹកស្មានថា Mark ខ្លាចតុកកែបែបនោះឡើយ៕
@mark_12221ស្រែកលឺជាងខ្ញុំទៀតហ៊ាmark🙂😂##សុំ100បេះដូងបានអត់អ្នកអត់រឹក ##បើស្រឡាញ់ហ៊ាp .mark♬ សំឡេងដើម – P.MARK