ស្រុះគ្នាណាស់! តារាថៃប៉ុស្តិ៍លេខ ៧ នាំគ្នាធ្វើយុទ្ធនាការមួយកក្រើកប្រទេស
សល់រយៈពេលមិនយូរប៉ុន្មានទេ ប្រទេសថៃក៏ដល់ពេលបោះឆ្នោតជ្រើសរើសតំណាងថ្នាក់ដឹកនាំទៀតបាត់ទៅហើយ ដែលគេត្រៀមនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ។
បញ្ហានយោបាយក្នុងប្រទេសថៃក៏នៅតែក្ដៅគគុកដដែលបន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ រលកទី ៣ ហើយមហាជនចេញធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលដែលលពុំអាចគ្រប់គ្រងស្ថានការណ៍បានទាន់ពេលវេលា ជាពិសេសរឿងរកវ៉ាក់សាំង។
ដោយឡែក ងាកមកមើលរឿងដ៏គួរឱ្យចាប់អារម្មណ៍ឯណេះវិញ ទាក់ទងជាមួយនឹង តារាអ្នកសិល្បៈ ប្រចាំប៉ុស្តិ៍លេខ ៧ ថៃ ដែលថ្មីៗនេះ ពួកគេបានរួមគ្នាបើកយុទ្ធនាការមួយដោយម្នាក់ៗបានថតរូបភាពភ្ជាប់ជាមួយសារមួយឃ្លាដែលសរសេរថា ៖ «បញ្ឈប់ការលក់សំឡេង ដើម្បីផ្លាស់ប្ដូរប្រទេស» បន្ទាប់មកបង្ហោះចូលក្នុងបណ្ដាញសង្គម។
នេះបើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយបានឱ្យយើងដឹងថា កាលដែលអ្នកសិល្បៈ តារាសម្ដែងប៉ុស្តិ៍លេខ ៧ ធ្វើបែបនេះ គឺដើម្បីផ្សព្វផ្សាយជាសាធារណៈក្នុងការជ្រើសរើសដោយសុចរិត រួមការចូលរួមរបស់ប្រជាជនឱ្យស្គាល់ច្បាស់ពីសិទ្ធិរបស់ខ្លួន និង ស្វែងយល់ឱ្យច្បាស់ពិលទ្ធិប្រជាធិបតេយ្យ៕
ប្រភព៖ Khaosod