(វីដេអូ) ធ្លាប់ឃើញតែសម្តែង ពេលនេះ Bo នាំកូនស្រីចាក់ក្បាច់រាំតាម Lisa ផ្អើលអ្នកគាំទ្រ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់មកហើយពីតារាស្រី នាង Bo Vanda ដែលមហាជនចាត់ទុកថាជាស្រ្តីមេម៉ាយរឹងមាំម្នាក់តស៊ូចិញ្ចឹមកូនបានយ៉ាងល្អ បើទោះបីជាគ្មានវត្តមានស្វាមីក៏ដោយនោះ។
បើក្រឡេកទៅមើលពីកូនស្រីរបស់តារាស្រី Bo Vanda គឺនាងតូច Mali វិញ ពេលនេះកំពុងតែទទួលបានការស្រឡាញ់ និង គាំទ្រពីមហាជនជាច្រើនតាមរយៈការសម្តែង និង ការបង្ហាញក្បាច់រាំដ៏ប៉ិនប្រសប់ ជាពិសេសក្បាច់រាំតាមកំពូលតារា K-Pop ស្រី Lisa Blacpink តែម្តង។
មិនថាតែកូនស្រីនោះទេ សូម្បីតែតារាស្រី Bo Vanda ក៏ត្រូវគេចាប់អារម្មណ៍ដូចគ្នា បន្ទាប់ពីឃើញនាង និង កូនស្រីបញ្ចេញក្បាច់រាំថ្មីតាមកំពូលតារាស្រី Lisa យ៉ាងស្ទាត់ជំនាញ និង នឹកស្មានមិនដល់តែម្តង រហូតធ្វើឱ្យមហាជនជាច្រើនឃើញហើយទប់មិនសរសើរមិនបាននោះ ព្រោះកន្លងមកធ្លាប់តែឃើញតារាស្រីរូបនេះសម្តែងតែប៉ុណ្ណោះ។ តស់! កុំឱ្យខាតពេលយូរ ទៅចុចទស្សនាវីដេអូតាមលីងខាងលក្រោមនេះទាំងអស់គ្នា៖
ប្រភព៖ khaosod