គ្រាន់តែឈុតឡើងយន្តហោះរបស់សមាជិក BTS ម្នាក់ៗ សរុបចូលគ្នា អាចទិញវីឡាធំបានមួយ
កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមចម្រៀងបុរសល្បីប្រចាំប្រទេសកូរ៉េ បានធ្វើដំណើរឡើងយន្តយ៉ាងសង្ហាឆ្ពោះទៅកាន់ទឹកដីអាមេរិក ក្នុងបំណងជាភ្ញៀវកិត្តយសអមដំណើរលោកប្រធានាធិបតីកូរ៉េ Moon Jae In ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៦ ជាមួយមេដឹកនាំពិភពលោកល្បីៗជាច្រើនរូបច្រើនទៀត។
ក្នុងនោះ គេសង្កេតឃើញកំលោះទាំង ៧ នាក់ បានបង្អួតសម្រស់យ៉ាងទាក់ភ្នែកនៅព្រលានយន្តហោះ ក្នុងឈុតសម្លៀកបំពាក់ឡូយទាន់សម័យ តាមបែបស្ទីលរៀងខ្លួន ដែលសុទ្ធតែប្រ៊េនល្បីលំដាប់ពិភពលោក Louis Vuitton និង ប្រ៊េនល្បីផ្សេងៗទៀតតែម្តង។
ចំណែកតម្លៃរបស់ឈុតទាំងនោះវិញ បានធ្វើឱ្យមហាជនអត់ចំហមាត់ភ្ញាក់ផ្អើលមិនបានឡើយ ព្រោះបើសរុបមួយតួចខ្លួនសមាជិកម្នាក់ៗ មានតម្លៃខ្ទង់ម៉ឺនដុល្លារ នេះសម្រាប់តែឈុតឡើងយន្តហោះធម្មតាប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាតម្លៃឈុត និង តម្លៃរបស់សមាជិកនីមួយៗ៖
១. RM
២. Suga
៣. J Hope
៤. Jungkook
៥. Jimin
៦. V