មកលើកនេះ Taew លេងឈុតធំ មានគ្រងមកុដពណ៌មាសភ្លឺចែងចាំងយ៉ាងឡូយ
តារាសម្ដែងស្រី Taew Nataporn នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១នេះ នាងបានធ្វើឱ្យអ្នកគាំទ្រនិយមលេងក្នុងបណ្ដាញសង្គម ភ្ញាក់ផ្អើលម្ដងទៀតហើយ ក្រោយពីផ្ទុះការចាប់អារម្មណ៍ជាមួយការបង្ហាញក្បាច់រាំរបស់នាងតាម Lisa កំពូលតារា K-Pop។
ដោយលើកនេះ ជាថ្មីម្ដងទៀតនាងបានបញ្ចេញនូវរូបភាពសន្លឹកយ៉ាងច្រើន គ្រងមកុដពណ៌មាសភ្លឺចែងចាំង ដែលជាស្ទាយ៌ក្នុងឈុតបទចម្រៀងទោលដំបូងរបស់សមាជិក BLACKPINK រូបនេះ។
ក្នុងនោះសង្កេតឃើញជាមួយនឹងការតុបតែងខ្លួនបង្ហាញពីភាពឡូយឆាយ ដែល Taew នាងបានបង្ហោះឡើងនេះក្នុងឈុតរ៉ូបពណ៌ស មានគ្រងនូវមកុដពណ៌មាស ដែលរៀបចំច្នៃម៉ូដស្រដៀងគ្នាទៅនឹង MV បទចម្រៀងទោលរបស់ Lisa។ ព្រោះកាលពីសប្ដាហ៍មុន តារាស្រីរូបនេះក៏បានបញ្ចេញនូវក្បាច់រាំយ៉ាងរស់រវើករបស់នាង ក្នុងបទចម្រៀង LALISA ដែលនាងចូលចិត្តខ្លាំងនេះផងដែរ៕