សួស វីហ្សា ធ្វើឱ្យប្ដីហួសចិត្តខ្លាំងនឹងរឿងនេះ ខណៈឃើញអ្នកចូលមើលឡាយរាប់ម៉ឺននាក់ (វីដេអូ)
ពិតណាស់ រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ប្ដីប្រពន្ធតារាសម្ដែងល្បីឈ្មោះគឺ លោក ថមមី និង អ្នកនាង សួស វីហ្សា ហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង ដែលឃើញថា រាល់ការឡាយវីដេអូលក់សម្លៀកបំពាក់ និង កាបូបដៃរបស់អ្នកទាំងពីរ មានការគាំទ្រនិងចូលមើលយ៉ាងច្រើនពីបណ្ដាអ្នកលេងបណ្ដាញសង្គម ដោយឡាយម្ដងៗមានអ្នកចូលមើលរាប់ម៉ឺននាក់។
ជាក់ស្ដែងដូចមហាជនបានឃើញហើយ នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ លើបណ្ដាញសង្គមហ្វេសប៊ុកមានការកក្រើកខ្លាំង ខណៈដែលប្ដីប្រពន្ធតារាមួយគូនេះ បានធ្វើការឡាយវីដេអូលក់កាបូបដៃនោះ មានអ្នកចូលមើលការឡាយរបស់អ្នកទាំងពីរ រហូតដល់ជាង ១២ ម៉ឺននាក់ឯណោះ ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាពិសេសប្ដីប្រពន្ធមួយគូនេះ រំភើបចិត្តខ្លាំង ស្ទើរតែគាំងនិយាយអ្វីមិនចេញ។
ដោយឡែកមានវីដេអូខ្លីមួយកាត់តក្នុង TikTok ដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ទៀតនោះ ឃើញថា លោក ថមមី មានការហួសចិត្តនឹង អ្នកនាង សួស វីហ្សា ខ្លាំង ព្រោះតែ ជាធម្មតាចំពោះអ្នកលក់តាមអនឡាញទូទៅ គេបន់ឱ្យតែមានអ្នកមើលច្រើន ប៉ុន្តែប្រពន្ធរបស់លោកខុសពីគេ គឺខណៈដែលកំពុងតែឡាយវីដេអូមានអ្នកចូលមើលរាប់ម៉ឺននាក់ តែបែរជា អ្នកនាង ស្រែកសុំឱ្យធ្លាក់ Views វិញ ដើម្បីធ្វើការលក់ផលិតផល ព្រោះរំភើបចិត្តពេក គាំងនិយាយមិនចេញលក់មិនកើត។
វីដេអូខ្លីនេះដែរ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយមហាជនអ្នកគាំទ្រ ដែលបានមើលហើយផ្ទុះសំណើច និងហួសចិត្តជាមួយអ្នកនាង សួស វីហ្សា គ្រប់គ្នាផងដែរ ព្រមទាំងបានធ្វើការស៊ែរបន្តគ្នាពាសពេញបណ្ដាញសង្គមផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
@user1689999168មានមួយលើកលោកចែអើយសុំធ្លាក់views🤣##sousvisa ##tommy# visa##fypシ ##foryoupage ##cambodia♬ original sound – user1689999168 – Rinn