ជីមមី រំភើបស្ទើរហោះ ក្រោយឃើញ គូស្នេហ៍ពោលពាក្យទាំងនេះចំពោះនាង
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ពិធីការិនីរូបស្រស់ ជីមមី កំពុងសាងស្នេហ៍យ៉ាងផ្អែមល្ហែមស្អិតល្មួតជាមួយនឹងគូស្នេហ៍ជាបុរសរូបសង្ហា ដោយកន្លងមក អ្នកទាំងពីរតែងបង្ហោះរូបថតឱបកៀកកើយគ្នាយ៉ាងល្អូកល្អិនបំផុត តាមរយៈបណ្ដាញសង្គមសឹងតែធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករដោយសារពួកគេទៅហើយ។
លើសពីនេះ គូស្នេហ៍មួយគូនេះ មិនត្រឹមតែបង្ហាញរូបភាពកាយវិការស្អិតល្មួតនឹងគ្នានោះទេ ប៉ុន្តែមហាជនសង្កេតឃើញថា អ្នកទាំងពីរ ក៏តែងបញ្ចេញសារយកចិត្ត បង្ហាញក្ដីស្រឡាញ់ដាក់ទៅមក ឃើញថាកាន់តែផ្ហែមជាងរូបភាពទាំងនោះទៅទៀត។
ជាក់ស្ដែងថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញឃើញថា ពិធីការិនីរូបនេះ រំភើបស្ទើរហោះទៅហើយ ក្រោយពីបានអានសារមួយ ដែលគូស្នេហ៍របស់នាង បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីអារម្មណ៍របស់លោក ដែលបានគិតទៅដល់អនាគតរបស់អ្នកទាំងពីរ គិតដល់ពេលអ្នកទាំងពីរ មានកូនជាមួយគ្នា ដែលបានធ្វើការប្រៀបប្រដូចចង់ឱ្យកូនកាត់ដូច ជីមមី ពីចំណុចល្អគ្រប់សព្វបែបយ៉ាងរបស់នាង ដែលធ្វើឱ្យមហាជនគ្រប់គ្នាអានហើយមានក្ដីរំភើបចិត្តជួសរូបនាងតែម្ដង។
ក្នុងនោះ គូស្នេហ៍របស់នាង បានពោលពាក្យយ៉ាងមានន័យ បង្កប់ដោយភាពផ្អែមល្ហែមចំពោះ ជីមមី បែបនេះថា៖ «គ្រាន់តែឃើញមុខអូន ក៏បងទាយដឹងថាកូនយើងស្អាតប៉ុណ្ណា? ហើយបងចង់ឱ្យកូនប្រុសយើង មាននារីម្នាក់ ដែលស្អាត ឆ្លាត រឹងមាំដូចអូនជាគូជីវិត។ ហើយបងចង់ឱ្យកូនស្រីយើង មានរូបរាងស្អាតដូចអូន និងអត្តចរិតដូចអូន។ ហើយបងក៏ចង់ឱ្យខ្លួនបងផ្ទាល់ មានអូននៅក្បែរដល់ពេលយើងចាស់ទៅ»។ ខណៈនោះ បន្ទាប់ពីបានអានសាររបស់គូស្នេហ៍រួច ពិធីការិនីរូបនេះ ក៏បានធ្វើការស៊ែរបន្ត ភ្ជាប់ជាមួយសារមួយឃ្លាបង្ហាញពីអារម្មណ៍រំភើបចិត្តខ្លាំង ដែលរូបនាង បាននិយាយថា៖ «គ្រាន់តែអានហើយ ខ្លួនស្រាលចង់អណ្តែត»។
ក្រឡេកទៅមើលមហាជនវិញ បន្ទាប់ពីឃើញសារយ៉ាងផ្អែមរបស់ គូស្នេហ៍ ពិធីការិនីរូបនេះ ហើយ ពិតជាមានការចាប់អារម្មណ៍ខ្លាំង ដោយធ្វើការចែករំលែកពេញបណ្ដាញសង្គមភ្ជាប់ជាមួយសារបង្ហាញអារម្មណ៍រំភើបជួសនាង ព្រមទាំងមានចិត្តលួចច្រណែនពីសេចក្ដីសុខរបស់នាងគ្រប់ៗគ្នា និងបានធ្វើការជូនពរឱ្យអ្នកទាំងពីរកាន់តែទទួលបាននូវសុភមង្គលផងដែរ៕