ខួបកំណើត Ter ឆ្នាំនេះ Mai មិនបានរៀបចំធំដុំទេ តែសារជូនពរផ្អែមរមួលជាងទឹកឃ្មុំទៀត
គូស្នេហ៍តារាសម្ដែងល្បីស្រឡាញ់រាប់ឆ្នាំ Ter Chantavit និង Mai Davika ដែលស្នេហារបស់អ្នកទាំងពីរគឺមានអ្នកគាំទ្រយ៉ាងខ្លាំង និងលួចសរសើរពីភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក បើទោះជាអ្នកទាំងពីរកម្រនឹងបង្ហោះរូបភាពផ្អែមល្ហែមនឹងគ្នាក៏ពិតមែន។
ថ្មីៗនេះនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ គឺជាថ្ងៃខួបកំណើតអាយុ ៣៨ឆ្នាំរបស់លោក Ter ជាគូស្នេហ៍។ ភ្លាមនោះ Mai មិនខកខានបង្ហាញនូវភាពផ្អែមល្ហែមចំពោះគូស្នេហ៍ នៅលើ Instagram នោះទេ ដោយបង្ហោះជារូបភាពគួរឱ្យក្នាញ់លក្ខណៈគូ ផ្អែមល្ហែមគួរឱ្យស្រឡាញ់បង្ហាញច្បាស់ពីសេចក្តីសុខពិតរបស់ពួកគេមាន បើទោះជាមិនបានរៀបចំធំដុំក៏ដោយ។
ប៉ុន្តែអ្វីដែលកាន់តែផ្អែមល្ហែមជាងនេះទៀត គឺ Caption មួយដ៏មានន័យខ្លីរបស់នាង ទៅកាន់គូស្នេហ៍ ថ្វីដ្បិតនេះគ្រាន់តែជាពាក្យជូនពរសាមញ្ញ ប៉ុន្តែវាបង្កប់អត្ថន័យស៊ីជម្រៅយ៉ាងផ្អែមល្ហែមបំផុត។ ខណៈនោះដែល Ter បានឆ្លើយតបយ៉ាងរំជួលចិត្តទៅកាន់ Mai ដោយពាក្យថា៖ «ស្រឡាញ់អ្នកជាទីបំផុត នៅលើពិភពលោក …»។ គ្រាន់តែឃើញអត្ថន័យសារដ៏ផ្អែមរមួលជាងទឹកឃ្មុំនេះ ក៏ធ្វើឱ្យគ្រប់គ្នាជាអ្នកគាំទ្ររំភើបអៀនជំនួស Mai ជាគូស្នេហ៍ណាស់ទៅហើយ៕