ស្មានមិនដល់ គ្រាន់តែស្រឡាញ់ភេទដូចគ្នា តារាចម្រៀងស្រីថៃល្បីឈ្មោះរូបនេះ រងពាក្យមើលងាយជោកជាំ
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីតារាចម្រៀងស្រី Fon Thanasoonthorn ដែលនាងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនថៃ។ បើនិយាយពីជីវិតស្នេហ៍របស់តារាស្រីរូបនេះវិញ ហាក់បីដូចជាកំពុងតែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះបានបើកបង្ហាញគូស្នេហ៍ស្រីដូចគ្នា។
យ៉ាងណាមិញ ស្របពេលនឹងការចាប់អារម្មណ៍នោះ តារាស្រី Fon Thanasoonthorn ក៏ទទួលបានការរិះគន់ មើលងាយ តិះដៀល ពីមនុស្សជុំវិញខ្លួនមួយចំនួនផងដែរ ក្រោយពីបើកបង្ហាញរឿងស្នេហាស្រឡាញ់ស្រីដូចគ្នានោះ។ កន្លងមក នាង Fon Thanasoonthorn ធ្លាប់ត្រូវបានគេនិយាយមើលងាយ ដោយប្រើពាក្យមិនសមរម្យដូចជា ៖ «ស្តាយរបស់ណាស់, ស្តាយរបស់បន្តពូជ, សង្សាររបស់នាងតោងស៊ី, ធ្វើអ៊ីចឹងបានអី?» ជាដើម។
ទោះជាយ៉ាងនេះក្តី នាងក៏មិនបានតបតអ្វីចំពោះមតិដែលបានមើលងាយ និង តិះដៀលនាងដែរ ដោយនាងតបមួយម៉ាត់យ៉ាងខ្លីថា៖ «នាងស្រឡាញ់គ្នាចេញពីបេះដូង បើគ្រាន់តែស្រឡាញ់ភេទដូចគ្នាតើខុសដែរមែនទេ? ចំពោះនាង ពាក្យថាស្នេហានាងមិនដែលប្រកាន់ថាស្រី ឬប្រុសនោះទេ សំខាន់ការយល់ចិត្តគ្នា»៕
ប្រភព៖ daradaily