ចេញបទថ្មី ២៤ ម៉ោងដំបូង Lisa កូនពៅ Blackpink ផ្តួល Taylor Swift ឡើងរាប
នៅប៉ុន្នានឆ្នាំចុងក្រោយនេះ ក្រុម Blackpink បានជោគជ័យនៅក្នុងវិស័យ K-pop ខ្លាំងមែនទែន ហើយអ្នកគាំទ្រជាច្រើនបានមានមោទកភាពចំពោះ Lisa , Rose , Jiso , និង Jennie ក្នុងអាជីពរបស់ពួកគេផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ សមាជិកកូនពៅ Lisa បានចេញចម្រៀងទោលដំបូងមួយមានឈ្មោះថា LALISA។ បន្ទាប់ពីចេញនូវបទចម្រៀងថ្មីនោះ តារាចម្រៀងស្រស់ស្អាត Lisa ក៏បានធ្វើឱ្យបទនេះផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ដែលធ្វើឱ្យនាងបានបង្កើតកំណត់ត្រាថ្មីមួយលើ Taylor swift។ យោងតាមរបាយការណ៍ចុងក្រោយបង្អស់នៅ Koreaboo បានបញ្ជាក់ថា ចំនួនអ្នកចុចចូលមើលចម្រៀងរបស់ Lisa ជាផ្លូវការមានចំនួន ៧៣,៦ លានដង ក្នុងរយៈពេលតែ ២៤ ម៉ោងដំបូងនៃការចេញផ្សាយ។
នេះមានន័យថា បទ «LALISA» របស់ Lisa បានបំបែកកំណត់ត្រាថ្មីលើតារាចម្រៀងដ៏ល្បី Taylor swift ក្នុងបទចម្រៀង ME របស់នាងក្នុងឆ្នាំ ២០១៩ ដែលមានអ្នកទស្សនាចំនួន ៦៥,២ លានដងក្នុងរយៈពេលត្រឹម ២៤ ម៉ោងដំបូងក្នុការចេញផ្សាយ៕
ប្រភព៖ IWM BUZZ