(វីដេអូ) កំលោះសង្ហា ព្រីន ទម្លាយការឈឺចាប់ បែកសង្សារដល់ថ្នាក់ប្លុកចោលហើយ នៅតែបំភ្លេចមិនបាន
ប្រិយមិត្តអ្នកគាំទ្របានជ្រាបហើយពី តារាសម្ដែងប្រុស ព្រីន កំពុងតែមានសន្ទុះនៃការគាំទ្រពីសំណាក់យុវវ័យយ៉ាងខ្លាំងគួរកត់សម្គាល់ជាមួយនឹងសមត្ថភាព ទេពកោសល្យនៃការសម្ដែង ព្រមទាំងមានរូបរាងស្រស់សង្ហា មុខមាត់មានមន្តស្នេហ៍ ដែលតែងក្ដោបបានតំណែងជាតួឯកប្រុសជាច្រើនរឿង។
ជាមួយនឹងសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការសម្ដែង ក៏ដូចជាមានរូបសម្រស់ស្រស់សង្ហានេះ តារាប្រុសរូបនេះ ពិតជាទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទាំងការងារសិល្បៈ ព្រមទាំងជីវិតឯកជន និង រឿងរ៉ាវស្នេហាផ្អែមល្ហែមក្រៅឆាករបស់លោកផងដែរ។
ដោយឡែក អ្វីដែលមហាជនអ្នកគាំទ្រមួយចំនួនអាចនឹងមិនធ្លាប់បានដឹងទាក់ទិននឹងរឿងរ៉ាវស្នេហាពីអតីតកាលរបស់តារាសម្ដែងប្រុសរូបសង្ហានេះ ប៉ុន្តែកាលពីថ្មីៗនេះកន្លងទៅ តាមកិច្ចសម្ភាសជាមួយនឹងកម្មវិធី StarTalk របស់ The Selapak លោកក៏បានធ្វើការទម្លាយប្រាប់រឿងរ៉ាវស្នេហារបស់លោកជាច្រើន ព្រមទាំងមានរឿងឈឺចាប់ខ្លាំងដក់ជាប់ក្នុងចិត្តមកទល់សព្វថ្ងៃ។
ក្នុងនោះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គឺកំលោះសង្ហារូបនេះ បានទម្លាយប្រាប់ពីនារីជាអតីតសង្សារម្នាក់របស់លោក ដែលធ្វើឱ្យរូបលោកសឹងតែមិនអាចបំភ្លេចនាងបាន ព្រមទាំងធ្វើឱ្យលោករងការឈឺចាប់ខ្លាំង នេះបើតាមការរៀបរាប់ថា ៖ «ខ្ញុំស្អប់គាត់ ព្រោះគាត់ជាមនុស្សដែលចិត្តដាច់ គាត់ដឹងថាខ្ញុំនៅស្រឡាញ់គាត់ដល់ឥឡូវ តែគាត់នៅតែចិត្តដាច់ អ៊ីចឹងខ្ញុំស្អប់គាត់ ខ្ញុំអត់ចង់ឃើញគាត់ ខ្ញុំប្លុកគាត់ចោល ហើយព្យាយាមអត់នឹកគាត់ តែកន្លែងខ្លះដែលខ្ញុំធ្លាប់នៅ ធ្លាប់ទៅជាមួយគ្នា ខ្ញុំជិះកាត់ដឹងតែខ្ញុំ Sad ហើយ ឱ្យតែជិះកាត់ភ្លាម ដឹងតែខ្ញុំ Sad ម៉ង ព្រោះខ្ញុំនឹកឃើញគាត់ ខ្ញុំអត់ដឹងថាហេតុអ្វីក៏ម្នាក់ហ្នឹង ខ្ញុំចាំជាងគេក្នុងជីវិតរបស់ខ្ញុំ អ្នកមុនជាសង្សារដែរ តែខ្ញុំអត់ដឹងថាមនុស្សគ្រប់គ្នាអ៊ីចឹងអត់ទេ អាចថាជាសង្សារដូចគ្នា ប៉ុន្តែម្នាក់ហ្នឹងអត់ដឹងមានចំណុចអី ហេតុអីធ្វើឱ្យយើងឈឺចាប់ខ្លាំងជាងគេ ហើយចាំគាត់ខ្លាំងជាងគេ នៅដល់ឥឡូវ នៅតែចាំគាត់ដែរ»៕
សូមទស្សនាវីដេអូខាងក្រោម៖