ម៉ូដបែបថវិកាមានកំណត់! Sinon Loresca យកថង់រុំក្បាលកាច់រាងឱ្យដូច Kim Kardashian
ថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើស្ទីលសម្លៀកបំពាក់ដ៏ប្លែកមិនធ្លាប់មានរបស់តារាស្រី Kim Kardashian អំឡុងពេលរូបនាងបង្ហាញវត្តមានចូលរួមកម្មវិធី Met Gala។
ស្ថិតក្នុងឈុតលាតពណ៌ខ្មៅក្រឹប បិទបាំងជិតឈឹងតាំងពីក្បាលរហូតដល់ចុងជើង តារាស្រី Kim ពិតជាទាក់ទាញការចាប់អារម្មណ៍ពីសំណាក់មហាជនស្ទើរពាសពេញពិភពលោក រហូតដល់ស្ទីលលេងខ្លួនរបស់នាង ត្រូវបានមហាជនយកស្លៀកតាមទៀតផង។
ព្រមគ្នានេះដែរ នាពេលថ្មីៗនេះ ស្ទីលម៉ូដសម្លៀកបំពាក់របស់តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ ក៏ត្រូវបានឃើញតារាម៉ូដែលដ៏ល្បីប្រចាំប្រទេសហ្វីលីពីន លោក Sinon Loresca យកគំរូតាម ប៉ុន្តែបែបលក្ខណៈថ្មី ដោយប្រើប្រាស់ជាថង់ប្លាស្ទិកពណ៌ខ្មៅ មកជំនួសសាច់ក្រណាត់វិញ។
ស្ទីលលេងខ្លួនតាម Kim Kardarshian របស់ Sinon បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ដោយមានការ comment និង ចុច share រាប់រយនាក់៕
ប្រភព៖ Sinon Loresca