ក្រោយ Lisa ចេញបទថ្មីល្បីកក្រើកពិភពលោក ស្រាប់តែម្តាយនាងទម្លាយការមិនពេញចិត្តរឿងមួយ
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីកំពូលតារា K-pop កូរ៉េល្បីនាង Lisa កូនពៅក្រុម Blackpink ដែលនាងគឺជាជនជាតិថៃដំបូងស្រវ៉ាបានឱកាសក្លាយជាតារាល្បីប្រចាំប្រទេសកូរ៉េ។ ដោយឡែកថ្មីៗនេះ នាងក៏បានចេញបទចម្រៀងទោលមួយបទធ្វើឱ្យកក្រើកពិភពលោកតែម្តង។
ដោយឡែក នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ ម្តាយរបស់កំពូលតារាស្រី Lisa បានចេញមុខបង្ហោះសារយ៉ាងដូច្នេះថា ៖ «អគុណអ្នកគ្រប់គ្នាដែលស្រឡាញ់គាំទ្រកូនស្រីរបស់ខ្ញុំ ក៏ដូចជាគ្រួសារខ្ញុំទាំងមូល តាមពិតទៅគ្រួសាររបស់ខ្ញុំមានសមាជិកច្រើននាក់ គ្រាន់តែម្នាក់ៗមិនចង់បញ្ចេញឈ្មោះ ក៏ដូចជាវត្តមាននៅមុខទូរទស្សន៍ ព្រោះគ្រប់គ្នាចង់រក្សារសិទ្ធិផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយខ្ញុំសូមទៅចុះកុំទៅរំខានពួកគាត់អី ព្រោះថ្ងៃមុនមានអ្នកសារព័ត៌មានមួយក្រុមបុកចូលក្នុងផ្ទះរបស់ខ្ញុំ ទាំងដែលម្តាយខ្ញុំកំពុងសម្រាក ដោយចូលទៅមិនបានសុំការអនុញ្ញាតពីខ្ញុំជាមុនឡើយ ដោយពួកគេបានចូលទៅថតរូប និង សម្ភាសម្តាយខ្ញុំទាក់ទងទៅនឹងចំណាប់អារម្មណ៍ចំពោះចៅស្រី Lisa ទាំងខណៈពេលនោះ ក្នុងផ្ទះខ្ញុំមានតែម្តាយខ្ញុំម្នាក់នៅក្នុងនោះ រាល់ដងមានចៅស្រីម្នាក់នៅជាមួយដែរ តែជួនអីលើកនេះចៅស្រីមិននៅរវល់ទៅក្រៅ តែទោះជាយ៉ាងណារឿងនេះ វាមិនមែនកើតឡើងម្តងនោះទេសម្រាប់គ្រួសារខ្ញុំ ហើយខ្ញុំក៏សង្ឃឹមថានឹងមិនមានលើកទី ៣ ទៅចុះ»។
គួរបញ្ជាក់ផងដែរថា នេះជារឿងលើកដំបូងហើយដែលម្តាយរបស់កំពូលតារាស្រី Lisa ក្រុម Blackpink ចេញមុខប្រតិកម្មចំពោះរឿងដែលកើតឡើងមួយសម្រាប់គ្រួសារគាត់បែបនេះ៕
ប្រភព៖ daradaily