គាប់ជួនណាស់! តារាចម្រៀងប្រុសស្រី ២ ដួងនេះ មានខែកំណើតដូចគ្នានឹងគូស្នេហ៍
អាចនិយាយថាជារឿងចៃដន្យក៏ថាបាន ដោយសិល្បករ សិល្បការិនីមួយចំនួន មិនត្រឹមតែមានវាសនាបានក្លាយជាតារាល្បីជួរមុខលំដាប់ប្រទេស មានទស្សនិកជនទទួលស្គាល់ពីសមត្ថភាពព្រោងព្រាតទេ តែក្នុងចំណោមពួកគេអ្នកខ្លះក៏គាប់ជួនមានខែកំណើតដូចគ្នាបេះដាក់។
បើក្រឡេកទៅមើលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង តារាចម្រៀងប្រុស ឆាយ វីរៈយុទ្ធ បើទោះមានឆ្នាំកំណើតខុសគ្នាមែន តែតារាចម្រៀង ២ រូបនេះ មានខែកំណើតក្នុងខែកញ្ញាដូចគ្នា ដោយអ្នកនាង ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៨៧ និង លោក ឆាយ វីរៈយុទ្ធ កើតនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៨២។ លើសពីនោះ អ្វីដែលកាន់តែមិននឹកស្មានដល់ទៀតនោះ អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ឆាយ វីរៈយុទ្ធ បានប្រសប់គូនឹងស្វាមីភរិយា ដែលមានខែកំណើតដូចខ្លួនទៀតផង។
១. អ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី លោក អ៊ឹង សុខលី
តារាចម្រៀង ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី ១៤ ខែកញ្ញា រីឯស្វាមីរបស់អ្នកនាង កើតនៅថ្ងៃទី ១២ ខែកញ្ញា។
២. លោក ឆាយ វីរៈយុទ្ធ និង ភរិយា អ្នកនាង សែ ចាន់ឌី
តារាចម្រៀង ឆាយ វីរៈយុទ្ធ កើតនៅថ្ងៃទី ១២ ខែកញ្ញា រីឯភរិយារបស់លោក កើតនៅថ្ងៃ ០៩ ខែកញ្ញា៕